រញ្ជួយដីថៃឆ្នាំមុន ស្លាប់ជាង១០០នាក់ អគារ៣៣ជាន់បាក់រលំ

រញ្ជួយដីថៃឆ្នាំមុន ស្លាប់ជាង១០០នាក់ អគារ៣៣ជាន់បាក់រលំ

ភាពភ័យខ្លាចនៅតែតាមលងបន្លាចប្រជាជនថៃ ទោះបីជាកន្លងផុតទៅមួយឆ្នាំហើយក៏ដោយ។ នោះគឺសោកនាដកម្មរញ្ជួយដីដ៏សាហាវនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបានឆក់យកជីវិតមនុស្សចំនួន១០៣នាក់។

រញ្ជួយដីនៅថៃ

រញ្ជួយដីនោះមានកម្រិតចន្លោះពី ៧.៧ ទៅ ៨.២ រិចទ័រ ជាមួយកណ្ដាលក្បែរទីក្រុង Mandalay និង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីខេត្ត Mae Hong Son របស់ថៃ។

ឥទ្ធិពលរញ្ជួយដីបានវាយប្រហារប្រទេសថៃនាវេលាម៉ោងប្រហែល ១:២០ នាទីរសៀល។ ដ្បិតចំណុចកណ្ដាលនៅឆ្ងាយក៏ដោយ ប៉ុន្តែរំញ័រត្រូវបានគេទទួលអារម្មណ៍នៅទូទាំង៦៣ ខេត្តក្នុងប្រទេសថៃ ជាពិសេសនៅទីក្រុងបាងកកតែម្តង។

ផលប៉ះពាល់រញ្ជួយដី

ព្រឹត្តិការណ៍ដែលរន្ធត់បំផុតគឺការបាក់រលំអគារការិយាល័យសវនកម្មរដ្ឋ កម្ពស់៣៣ជាន់ដែលកំពុងសាងសង់នៅខ័ណ្ឌចតុចក្រ។

មនុស្សរាប់ម៉ឺននាក់ក្នុងអគារខ្ពស់ៗនៅបាងកក បានរត់ភៀសខ្លួនចេញមកក្រៅដោយសារអគារយោលខ្លាំង។ ប្រព័ន្ធរថភ្លើងក្រោមដី និងរថភ្លើងលើអាកាសត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នផងដែរ នាពេលនោះ។

ការសង្គ្រោះបន្ទាប់ពីរញ្ជួយដី

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles