រុស្ស៊ី-អ៊ីរ៉ង់ចរចាតាមទូរស័ព្ទ ខណៈមានក្តីរំពឹងថា អ៊ីរ៉ង់នឹងចរចាជាមួយអាមេរិក

រុស្ស៊ី-អ៊ីរ៉ង់ចរចាតាមទូរស័ព្ទ ខណៈមានក្តីរំពឹងថា អ៊ីរ៉ង់នឹងចរចាជាមួយអាមេរិក

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ីរ៉ង់ លោក Abbas Araqchi បានពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃសុក្រអំពីលទ្ធភាពនៃការដោះស្រាយការទូតក្នុងសង្គ្រាមអ៊ីរ៉ង់។ ការពិភាក្សានេះកើតឡើងក្នុងពេលដែលមានក្តីរំពឹងជាច្រើនថា មន្ត្រីអ៊ីរ៉ង់និងអាមេរិកទំនងចូលតុចរចាក្នុងពេលឆាប់ៗនេះ។

កិច្ចពិភាក្សារុស្ស៊ី-អ៊ីរ៉ង់

ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ថា៖ «រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលម្អិតអំពីវិបត្តិយោធា-នយោបាយដ៏លំបាកស្មុគស្មាញបំផុតនៅមជ្ឈិមបូព៌ា» ដែលភាគីរុស្ស៊ីបានហៅសង្គ្រាមផ្ទុះឡើងនោះជាលទ្ធផលនៃការឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍បន្តថា៖ «មានការផ្លាស់ប្តូរទស្សនៈលើទស្សនវិស័យនៃការផ្លាស់ប្តូរជម្លោះទៅជាបណ្តាញសម្រាប់ការដោះស្រាយនយោបាយ-ការទូតដោយផ្អែកលើច្បាប់អន្តរជាតិ និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់នៅក្នុងតំបន់»។

លោក Lavrov ក៏បានគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃការដឹកជញ្ជូនជំនួយមនុស្សធម៌ថ្មីៗបំផុតរបស់រុស្ស៊ីទៅកាន់អ៊ីរ៉ង់ផងដែរ។ រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច យោធា និងថាមពល។

ប្រភពសន្តិសុខលោកខាងលិចពីររូប និងមន្ត្រីតំបន់ម្នាក់ដែលនៅជិតទីក្រុងតេអេរ៉ង់ បានប្រាប់រ៉យទ័រថា ទីក្រុងមូស្គូបានផ្តល់រូបភាពផ្កាយរណបដល់ទីក្រុងតេហេរ៉ង់ ហើយក៏ជួយអ៊ីរ៉ង់ធ្វើឱ្យប្រសើរឡើងនូវយន្តហោះគ្មានមនុស្សបើករបស់ខ្លួន។

administrator

Related Articles