
ការចូលរួមរបស់ក្រុមហ៊ូធី (Houthi) ក្នុងជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិក អាចបង្កើតបញ្ហាថាមពលថ្មីនៅសមុទ្រក្រហម ដោយបង្ខំឲ្យបិទផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នលើច្រកសមុទ្រហ័រមូស។
យោងតាម BloombergNEF អ៊ីរ៉ង់ទទួលបានឥទ្ធិពលក្នុងការបិទច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសំខាន់នៃការផ្គត់ផ្គង់ប្រេងសកល។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ពួកហ៊ូធីបានត្រៀមខ្លួនរួចហើយដើម្បីចូលរួម បើពួកគេត្រូវការគ្រប់គ្រងច្រកសមុទ្របាបអែលម៉ាន់ដេដ។

លោក Adam Baron អ្នកជំនាញផ្នែកយេម៉ែន និងឈូងសមុទ្របាននិយាយថា «បើក្រុមហ៊ូធីចូលទៅក្នុងសង្គ្រាម ហានិភ័យនឹងពិតជាធំធេងណាស់។ វានឹងអូសបន្លាយតាមប្រឡាយស៊ុយអេ និងអេហ្ស៊ីប»។
បើអ៊ីរ៉ង់បិទច្រក Hormuz ហើយក្រុមហ៊ូធីរំខានច្រក Bab el-Mandeb នោះផ្លូវដឹកជញ្ជូនប្រេង និងហ្គាសពីមជ្ឈិមបូព៌ាទៅកាន់អឺរ៉ុប និងអាស៊ី នឹងត្រូវកាត់ផ្ដាច់ស្ទើរតែទាំងស្រុង។ ពិភពលោកនឹងជួបវិបត្តិ «កកស្ទះទ្វេរដង»។

ក្រុមហ៊ូធីមានសមត្ថភាពប្រើប្រាស់ដ្រូនអត្តឃាត និងមីស៊ីលប្រឆាំងនាវា ដែលអាចបង្កការខូចខាតធ្ងន់ធ្ងរដល់នាវាដឹកប្រេងខ្នាតយក្ស។ ក្រៅពីសមុទ្រ ពួកគេក៏អាចប្រើដ្រូនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអូឌីតផងដែរ។
អត្ថបទ៖ សាង ស្រីល័ក្ខ
