អាមេរិកអះអាង៖ សង្រ្គាមប្រឆាំងអ៉ីរ៉ង់នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ មិនអូសបន្លាយដល់ខែ

អាមេរិកអះអាង៖ សង្រ្គាមប្រឆាំងអ៉ីរ៉ង់នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ មិនអូសបន្លាយដល់ខែ

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសថា ប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់នឹងបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀតនេះ ដោយមិនអូសបន្លាយដល់រាប់ខែឡើយ។ ការប្រកាសនេះបានធ្វើឡើងក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 នៅប្រទេសបារាំង។

សង្រ្គាមមជ្ឈិមបូព៌ា

លោក Rubio បានអះអាងថា ទីក្រុងវ៉ាស៉ីនតោនអាចសម្រេចគោលដៅទាំងអស់ដោយមិនចាំបាច់ប្រើកងទ័ពជើងគោក ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អាមេរិកបានបញ្ជូនទាហានម៉ារីនពីរក្រុមធំៗ សរុបរាប់ពាន់នាក់ទៅមជ្ឈិមបូព៌ា។ ក្រុមទីមួយត្រូវបានរំពឹងថានឹងទៅដល់ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។

ក្រសួងការពារជាតិអាមេរិកក៏មានផែនការបញ្ជូនក្រុមទាហានឆ័ត្រយោងពិសេសរាប់ពាន់នាក់ទៀតផងដែរ។ ការដាក់ពង្រាយកងកម្លាំងបន្ថែមនេះបានធ្វើឱ្យមានការបារម្ភថា សង្រ្គាមដែលចាប់ផ្តើមពីថ្ងៃទី២៨ កុម្ភៈ អាចប្រែក្លាយទៅជាសង្រ្គាមផ្លូវគោកដ៏អូសបន្លាយ។

កងទ័ពអាមេរិក

លោក Rubio បានពន្យល់ថា ការដាក់ពង្រាយទាហានបន្ថែមនេះគឺដើម្បីផ្តល់ជម្រើសនិងឱកាសអតិបរមាដល់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់សម្របទៅតាមការប្រែប្រួលនៃស្ថានការណ៍ជាក់ស្តែង។ ទោះជាយ៉ាងណា លោកបន្តអះអាងថា ប្រតិបត្តិការកំពុងប្រព្រឹត្តទៅស្របតាមកាលវិភាគកំណត់។

សង្រ្គាមនេះបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ តាមរយៈការវាយប្រហារតាមផ្លូវអាការរបស់អាមេរិកនិងអ៉ីស្រាអែល ដែលបានធ្វើឱ្យមានការបារម្ភថាវាអាចអូសបន្លាយដូចសង្រ្គាមផ្សេងៗនៅតំបន់មជ្ឈិមបូព៌ាកាលពីមុន។

ស្ថានការណ៍មជ្ឈិមបូព៌ា

ដោយ៖ ធីរីណា

administrator

Related Articles