អ៊ុយក្រែនបដិសេធយ៉ាងខ្លាំងក្លា បន្ទាប់ពីអ៊ីរ៉ង់អះអាងវាយប្រហារឃ្លាំងប្រព័ន្ធប្រឆាំងដ្រូននៅអារ៉ាប់រួម

អ៊ុយក្រែនបដិសេធយ៉ាងខ្លាំងក្លា បន្ទាប់ពីអ៊ីរ៉ង់អះអាងវាយប្រហារឃ្លាំងប្រព័ន្ធប្រឆាំងដ្រូននៅអារ៉ាប់រួម

ទីក្រុងកៀវ៖ រដ្ឋាភិបាលអ៊ុយក្រែនបានចេញមុខបដិសេធយ៉ាងខ្លាំងក្លាចំពោះការអះអាងរបស់អ៊ីរ៉ង់ថាបានវាយប្រហារឃ្លាំងស្តុកទុកប្រព័ន្ធប្រឆាំងដ្រូនដែលផលិតដោយអ៊ុយក្រែននៅប្រទេសអារ៉ាប់រួម។

អ៊ុយក្រែនបដិសេធការអះអាងអ៊ីរ៉ង់

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនបានថ្លែងយ៉ាងច្បាស់ថា៖ “នេះជាការភូតកុហកទាំងស្រុង យើងសូមបដិសេធជាផ្លូវការចំពោះព័ត៌មានខុសឆ្គងនេះ។ រដ្ឋាភិបាលតេអេរ៉ង់មានទម្លាប់ប្រឌិតព័ត៌មានបែបនេះតែរហូតមក។”

ការបដិសេធរបស់អ៊ុយក្រែន

ការបដិសេធនេះបានមកបន្ទាប់ពីបញ្ជាការដ្ឋានកណ្ដាលនៃកងទ័ពអ៊ីរ៉ង់ ខាតាម អាល់ អាន់ប៊ីយ៉ា (Khatam Al-Anbiya) បានផ្សព្វផ្សាយសេចក្ដីប្រកាសតាមទូរទស្សន៍រដ្ឋថាបានបាញ់កម្ទេចដេប៉ូស្តុកទុកប្រព័ន្ធប្រឆាំងដ្រូននៅប្រទេសអារ៉ាប់រួម។

ទំនាក់ទំនងអ៊ុយក្រែន-អារ៉ាប់រួម

ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីកំពុងបំពេញទស្សនកិច្ចដោយឥតប្រកាសទុកជាមុនទៅកាន់បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រ ដោយថ្លែងថារដ្ឋាភិបាលរបស់លោក និងប្រទេសអារ៉ាប់រួមបានឯកភាពគ្នាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិ។

កិច្ចសហប្រតិបត្តិការយោធា

កាលពីដើមខែមីនា លោកហ្សេឡិនស្គីបានប្រកាសថាក្រុមអ្នកជំនាញអ៊ុយក្រែនដែលមានឯកទេសខាងប្រឆាំងដ្រូនចំនួន២០១នាក់បានធ្វើដំណើរទៅមជ្ឈិមបូព៌ាដើម្បីជួយប្រទេសអារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត និងគូវែត។

អ៊ីរ៉ង់បន្តចោទប្រកាន់ថាប្រទេសទាំងនោះអនុញ្ញាតឱ្យយោធាអាមេរិកវាយប្រហារមកលើខ្លួន ដោយបើកប្រតិបត្តិការបាញ់ប្រហារចេញពីទឹកដីរបស់ពួកគេ ប៉ុន្តែប្រទេសទាំងនោះតែងតែបដិសេធជានិច្ច៕

ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត

administrator

Related Articles