រាជធានីភ្នំពេញ៖ បុរី ប៉េង ហួត និងធនាគារចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា (MOU) កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងផ្ទះវីឡាព្រីនស៍ ម៉ូដថ្មី ក្នុងគម្រោងដឹស្ដា ដាយមិន ដើម្បីផ្តល់ឥណទានទិញផ្ទះដ៏ពិសេសមិនធ្លាប់មានពីមុន។

ឥណទានថ្មីនេះនឹងផ្តល់អត្រាការប្រាក់ថេរត្រឹមតែ ៥.៨% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេលខ្ចីរហូតដល់ ២០ឆ្នាំ ដែលជាអត្រាការប្រាក់ដ៏ពិសេសសម្រាប់តែអតិថិជនរបស់បុរី ប៉េង ហួត តែប៉ុណ្ណោះ។

លោក ប៉េង ហួត ប្រធានក្រុមហ៊ុនបុរី ប៉េង ហួត បានថ្លែងថា៖ “យើងចង់ធ្វើឱ្យការទិញផ្ទះក្នុងក្តីស្រមៃក្លាយជាការពិតសម្រាប់អតិថិជនរបស់យើង។ អត្រាការប្រាក់ ៥.៨% និងរយៈពេល ២០ឆ្នាំនេះ នឹងជួយឱ្យពួកគេទទួលបានផ្ទះកាន់តែងាយស្រួល។”

បន្ថែមពីនេះ បុរី ប៉េង ហួត ក៏មានប្រភេទផ្ទះ “ទិញភ្លាម ចូលរស់នៅភ្លាមៗ” ដែលអតិថិជនអាចចូលរស់នៅបានក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទិញ។

អតិថិជនដែលទទួលបានឥណទានពីធនាគារចិន នឹងទទួលបានការបញ្ចុះតម្លៃ និងប្រូម៉ូសិនបង់ផ្តាច់ពីបុរី ប៉េង ហួត យ៉ាងច្រើនទៀតផង។

អតិថិជនដែលចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦/០១៧ ៥៩ ៦៧៨៩ ឬធនាគារចិន តាមរយៈលេខទូរសព្ទ៖ ០៩៥ ៩៩៥ ៥៦៦/ ០៦៩ ៨៨៨ ៧២២។




