កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៣នាក់ បន្ទាប់ពីទទួលព័ត៌មានតាម App NoDrug នៅប៉ៃលិន

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៣នាក់ បន្ទាប់ពីទទួលព័ត៌មានតាម App NoDrug នៅប៉ៃលិន

ខេត្តប៉ៃលិន៖ កម្លាំងកងរាជអាវុធហត្ថបានធ្វើប្រតិបត្តិការជោគជ័យកាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅស្រុកសាលាក្រៅ។

កម្លាំងអាវុធហត្ថធ្វើប្រតិបត្តិការ

ព័ត៌មាននេះត្រូវបានរាយការណ៍តាម App NoDrug ពីភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ដោយបានទំនាក់ទំនងភ្លាមទៅកាន់សមត្ថកិច្ចជំនាញ។ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ។

កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ឯក នង វណ្ណនី មេបញ្ជាការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅទីតាំងដែលបានរាយការណ៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រី ១នាក់)។

វត្ថុតាងគ្រឿងញៀន

វត្ថុតាងដែលចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌ស ៧កញ្ចប់ ទម្ងន់ ៦៧៤ក្រាម
– គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ៦កញ្ចប់
– ថ្នាំគ្រាប់សង្ស័យសារធាតុញៀន ៥៣គ្រាប់
– ជញ្ជីង ១គ្រឿង
– ទូរស័ព្ទ ២គ្រឿង

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដើម្បីសាកសួរបន្ថែមតាមនិតិវិធី។

ការឃាត់ខ្លួនជនសង្ស័យ

administrator

Related Articles