បេក្ខជន២៣៩រូបប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ ដោយត្រូវជ្រើសយកតែ៥៣រូប

បេក្ខជន២៣៩រូបប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ ដោយត្រូវជ្រើសយកតែ៥៣រូប

ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការប្រឡងមន្ត្រីពន្ធនាគារ

ការប្រឡងនេះមានបេក្ខជនសរុបចំនួន ២៣៩រូប ក្នុងនោះមាននារីចំនួន ៩៩រូប ដែលត្រូវបែងចែកជា១១បន្ទប់ប្រឡង។ ការប្រឡងធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងដោយឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ។

បេក្ខជនកំពុងប្រឡង

យោងតាមមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ការប្រឡងនេះជ្រើសរើសបេក្ខជនជាប់ចំនួនតែ៥៣រូបប៉ុណ្ណោះ ដោយមានការបែងចែកដូចខាងក្រោម៖

  • ពន្ធនាគាររាជធានីភ្នំពេញ៖ បេក្ខជន៩២រូប (នារី២០រូប) ស្មើនឹង០៤បន្ទប់
  • មណ្ឌលអប់រំកែប្រែទី១៖ បេក្ខជន៦៥រូប (នារី០០រូប) ស្មើនឹង០៣បន្ទប់
  • មណ្ឌលអប់រំកែប្រែទី២៖ បេក្ខជន៨២រូប (នារី៧៩រូប) ស្មើនឹង០៤បន្ទប់

មណ្ឌលប្រឡង

ការប្រឡងមានរយៈពេល២ម៉ោង ចាប់ពីម៉ោង០៨:០០នាទីដល់ម៉ោង១០:០០នាទីព្រឹក ជាមួយវិញ្ញាសាប្រឡងចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ។

គណៈកម្មការប្រឡងបានកំណត់បទប្បញ្ញត្តិច្បាស់លាស់ចំពោះបេក្ខជន រួមមាន៖

ការត្រួតពិនិត្យបេក្ខជន

  1. មិនត្រូវលួចចម្លង ឬពិភាក្សាគ្នា
  2. មិនត្រូវយកអាវុធជាតិផ្ទុះ ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចចូលបន្ទប់ប្រឡង
  3. មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស
  4. ហាមដាច់ខាតការសេពគ្រឿងស្រវឹង និងជក់បារីនៅក្នុងមណ្ឌលប្រឡង

បេក្ខជនកំពុងបំពេញកិច្ចការ

បេក្ខជនណាដែលប្រព្រឹត្តល្មើសនឹងត្រូវបញ្ឈប់ការប្រឡង សន្លឹកកិច្ចការត្រូវពិន្ទុសូន្យ និងទទួលកម្រិតវិន័យតាមការកំណត់របស់គណៈកម្មការកណ្តាល។

ការត្រួតពិនិត្យមណ្ឌលប្រឡង

ការប្រឡងនេះជាផ្នែកមួយនៃការជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដើម្បីធានាបាននូវបុគ្គលិកដែលមានសមត្ថភាព និងគុណវុឌ្ឍិខ្ពស់ក្នុងការគ្រប់គ្រងប្រព័ន្ធពន្ធនាគារជាតិ។

បេក្ខជននៅមណ្ឌលប្រឡង

ការប្រឡងជ្រើសរើសមន្ត្រី

ដោយ៖ សំរិត

administrator

Related Articles