អ៊ីរ៉ង់គំរាមវាយប្រហារលំនៅដ្ឋានមេបញ្ជាការអាមេរិក-អ៊ីស្រាអែល ក្នុងតំបន់

អ៊ីរ៉ង់គំរាមវាយប្រហារលំនៅដ្ឋានមេបញ្ជាការអាមេរិក-អ៊ីស្រាអែល ក្នុងតំបន់

សង្គ្រាមមជ្ឈិមបូព៌ានៅតែពុះកញ្ជ្រោល ដោយអ៊ីរ៉ង់បានគំរាមថានឹងកំណត់គោលដៅលើលំនៅដ្ឋានមេបញ្ជាការ និងមន្ត្រីនយោបាយអាមេរិក-អ៊ីស្រាអែលក្នុងតំបន់។ នេះជាការឆ្លើយតបទៅការវាយប្រហាររបស់សត្រូវលើផ្ទះស៊ីវិលអ៊ីរ៉ង់។

អ៊ីរ៉ង់គំរាមវាយប្រហារ

សារព័ត៌មាន BBC បានដកស្រង់សម្តីលោក Ebrahim Zolfaghari អ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានកណ្តាល Khatam al-Anbiya ដែលបានប្រកាសនៅថ្ងៃចន្ទទី៣០មីនាថា៖ “កងកម្លាំងប្រដាប់អាវុធនឹងកំណត់គោលដៅលើលំនៅដ្ឋានមេបញ្ជាការ និងមន្ត្រីនយោបាយអាមេរិក-អ៊ីស្រាអែលក្នុងតំបន់។”

វិធានការនេះគឺជាការសងសឹកបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានកំណត់គោលដៅលើផ្ទះស៊ីវិលអ៊ីរ៉ង់។ ម្យ៉ាងទៀត វាក៏ជាការសងសឹកចំពោះការបាត់បង់មេដឹកនាំកំពូល Ayatollah Ali Khamenei កាលពីថ្ងៃទី២៨កុម្ភៈ ដែលអ៊ីរ៉ង់ចាត់ទុកថាជាការវាយប្រហារលើក្បាលម៉ាស៊ីនដឹកនាំ។

រឿងនេះកើតឡើងក្រោយពេលអ៊ីរ៉ង់បានបញ្ជាក់ពីការត្រៀមកម្លាំងទ័ពជាង១លាននាក់ ដើម្បីទប់ទល់កងទ័ពអាមេរិក។ សារព័ត៌មាន Tasnim រាយការណ៍ថា ក្រុមអ្នកប្រយុទ្ធកំពុងមានភាពពុះកញ្ជ្រោលកាន់តែខ្លាំង ដោយយុវជនអ៊ីរ៉ង់កំពុងដាក់ពាក្យចូលបម្រើក្នុងជួរកងទ័ព IRGC និង Basij យ៉ាងច្រើនកកកុញ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles