អាកាសធាតុកម្ពុជា ៣០-៣១ មីនា៖ ក្ដៅខ្លាំងដល់ ៣៦°C តែមាត់សមុទ្រអាចមានភ្លៀងធ្លាក់

អាកាសធាតុកម្ពុជា ៣០-៣១ មីនា៖ ក្ដៅខ្លាំងដល់ ៣៦°C តែមាត់សមុទ្រអាចមានភ្លៀងធ្លាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីៗនេះ សម្រាប់រយៈពេលពីថ្ងៃទី៣០ មីនា ដល់ទី១ មេសា ឆ្នាំ២០២៦ ដោយព្រមានពីសីតុណ្ហភាពក្តៅខ្លាំងដល់ ៣៦°C នៅតំបន់វាលទំនាប។

អាកាសធាតុកម្ពុជា

អាកាសធាតុនេះគឺស្ថិតក្រោមឥទ្ធិពលរបបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ ក្រសួងបានបញ្ជាក់ពីស្ថានភាពអាកាសធាតុដូចខាងក្រោម៖

១. តំបន់វាលទំនាប៖

សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប៖

សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសឧត្តរ និងឦសាន ល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

អាកាសធាតុតំបន់ខ្ពង់រាប

៣. តំបន់មាត់សមុទ្រ៖

សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តកោះកុង ពុំមានភ្លៀងធ្លាក់ទេ។

រលកសមុទ្រមានកម្ពស់អប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,០០ម៉ែត្រ។

ដោយ៖ តារា

administrator

Related Articles