បុរសវ័យ ៦៨ ឆ្នាំ ស្លាប់ក្រោយកោសជប់និងម៉ាស្សា សង្ស័យគាំងបេះដូងនៅបាត់ដំបង

បុរសវ័យ ៦៨ ឆ្នាំ ស្លាប់ក្រោយកោសជប់និងម៉ាស្សា សង្ស័យគាំងបេះដូងនៅបាត់ដំបង

ខេត្តបាត់ដំបង៖ ករណីគួរឱ្យសង្ស័យមួយបានកើតឡើងនៅក្រុងបាត់ដំបង នៅពេលបុរសវ័យចំណាស់ម្នាក់បានស្លាប់ក្រោយពីចូលម៉ាស្សា និងកោសជប់រយៈពេល១ម៉ោង ដែលមន្ត្រីផ្នែកបច្ចេកទេសសង្ស័យថា អាចជា «គាំងបេះដូង»។

ហាងម៉ាស្សាកន្លែងកើតហេតុ

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៨យប់ថ្ងៃទី២៩ មីនា នៅហាងម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច ជនរងគ្រោះឈ្មោះ ថោង ប៉េង ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ។

ជនរងគ្រោះបានស្លាប់នៅលើគ្រែក្នុងបន្ទប់ម៉ាស្សា ដែលមានស្លាកស្នាមកោសជប់ពេញដងខ្លួន។ កំណត់ហេតុបំភ្លឺរបស់ម្ចាស់ហាងម៉ាស្សា ឈ្មោះ ហេង ធា ភេទស្រី អាយុ៤៥ឆ្នាំ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានមកដល់ហាងម៉ាស្សាគាត់នៅម៉ោងប្រហែល៥និង២០នាទីល្ងាច ថ្ងៃទី២៩ មីនា ក្នុងគោលបំណងមកកោសខ្យល់។

កន្លែងកើតហេតុ

ពេលនោះគាត់ក៏បាននាំបុរសនោះចូលបន្ទប់ រួចគាត់ក៏ចាប់ផ្ដើមជប់ខ្យល់និងកោសខ្យស់ ហើយថែមទាំងម៉ាស្សាឲ្យភ្ញៀវទៀត ដោយចំណាយពេលជិត១ម៉ោងទើបរួច។ អ្នកម៉ាស្សាបានបញ្ជាក់ថា ក្រោយកោសជប់ហើយស្រាប់តែបុរសនោះងើបមិនរួច ថែមទាំងរាគនោមដាក់ខោបញ្ឍរភ្នែកទៀត។ ឃើញបែបនេះគាត់ក៏ស្រែក ហៅឲ្យគេជួយ តែបុរសនោះបានដាច់ខ្យល់ស្លាប់ភ្លាមៗ និងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ការស៊ើបអង្កេត

អធិការក្រុងបាត់ដំបងលោក ពេជ្រ សារ៉ែន បានប្រាប់ថា នៅក្នុងសំណុំរឿងនេះ មន្ត្រីជំនាញរបស់លោកបានត្រួតពិនិត្យនិងបានសួរបញ្ជាក់ ពីម្ចាស់ហាងម៉ាស្សាឈ្មោះ ហេង ធា យ៉ាងលំអិតនិងច្បាស់លាស់អំពីការស្លាប់នៃជនរងគ្រោះ។ លោកបានស្រង់សម្ដីម្ចាស់ហាងម៉ាស្សាថា អ្នកម៉ាស្សាបានបញ្ជាក់ហើយបញ្ជាក់ទៀតថា គាត់មិនបានធ្វើអ្វីទៅលើជនរងគ្រោះ ក្រៅពីកោសជប់ និងម៉ាស្សានោះទេ។ ជនរងគ្រោះហាក់ដូចជាគាំងបេះដូង ក្រោយពេលគាត់ចំណាយពេលប្រហែល១ម៉ោង កោសជប់និងម៉ាស្សា។

លោកអធិការបានបញ្ជាក់ថា ដោយយោងតាមការធ្វើកោសវិច្ច័យរបស់មន្ត្រីបច្ចេកទេស និងតាមការបំភ្លឺរបស់អ្នកម៉ាស្សាផ្ទាំល់ ជនរងគ្រោះអាចស្លាប់ដោយសារ «គាំងបេះ ឬ ខ្យល់គ»។

administrator

Related Articles