ក្មេងទំនើងអាយុ១៨ឆ្នាំត្រូវឃាត់ខ្លួនបង្ហោះម៉ូតូលើផ្លូវសាធារណៈ និងត្រូវដកហូតម៉ូតូ៩០ថ្ងៃ

ក្មេងទំនើងអាយុ១៨ឆ្នាំត្រូវឃាត់ខ្លួនបង្ហោះម៉ូតូលើផ្លូវសាធារណៈ និងត្រូវដកហូតម៉ូតូ៩០ថ្ងៃ

ខេត្តកំពង់ស្ពឺ – នគរបាលស្រុកគងពិសីបានឃាត់ខ្លួនក្មេងទំនើងអាយុ១៨ឆ្នាំម្នាក់ ដែលបានបង្ហោះម៉ូតូលើផ្លូវសាធារណៈ នៅថ្ងៃទី២៩ មីនា ឆ្នាំ២០២៦។

នគរបាលឃាត់ក្មេងបង្ហោះម៉ូតូ

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានបញ្ជាក់ថា ជួនសង្ស័យឈ្មោះ ខន ចាន់ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គសខ្នាយ ឃុំមហាឬស្សី ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវលំ ភូមិអង្គសខ្នាយ ក្រោមការណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួននេះកើតឡើងបន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមហាឬស្សីទទួលបានព័ត៌មានអំពីការបង្ហោះម៉ូតូម៉ាក DREAM 125cc ពណ៌ខ្មៅ លេខកំពង់ស្ពឺ 1AB-2281 តាមផ្លូវសាធារណៈ។

ម៉ូតូត្រូវដកហូត

សមត្ថកិច្ចបានអនុវត្តវិធានការចំនួន៣ចំពោះជួនសង្ស័យ៖

  1. កោសក់ ពុះជើងក្អែក និងធ្វើពលកម្មតាមដងផ្លូវ
  2. ធ្វើការអប់រំ និងកិច្ចសន្យាប្រគល់ជូនឪពុកម្តាយគ្រប់គ្រង
  3. ដកហូត និងរក្សាម៉ូតូទុករយៈពេល៩០ថ្ងៃនៅអធិការដ្ឋាននគរបាលស្រុក

អ្នកជិះពីក្រោយបានគេចខ្លួនបានសម្រាប់ និងកំពុងត្រូវបានស្វែងរកបន្ត។ សមត្ថកិច្ចបានស្នើសុំឱ្យអាណាព្យាបាល និងមាតាបិតាជួយអប់រំកូនចៅកុំឱ្យធ្វើទង្វើណាមួយដែលផ្ទុយនឹងច្បាប់ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់សាធារណៈ។

administrator

Related Articles