មេដឹកនាំអ៊ីរ៉ង់ Mojtaba អរគុណអ៊ីរ៉ាក់ ប៉ុន្តែមិនបង្ហាញខ្លួនផ្ទាល់នៅឡើយ

មេដឹកនាំអ៊ីរ៉ង់ Mojtaba អរគុណអ៊ីរ៉ាក់ ប៉ុន្តែមិនបង្ហាញខ្លួនផ្ទាល់នៅឡើយ

ទីភ្នាក់ងារសារព័ត៌មាន ISNA បានរាយការណ៍នៅថ្ងៃអាទិត្យទី២៩មីនា ថាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានសម្តែងការដឹងគុណចំពោះមេដឹកនាំសាសនាកំពូល និងប្រជាជនអ៊ីរ៉ាក់ តាមរយៈសារលិខិតមួយច្បាប់។

មេដឹកនាំអ៊ីរ៉ង់

នៅក្នុងសារលិខិតដែលសន្មត់ថាជារបស់លោក Khamenei បានសរសេរថា៖ «យើងសូមកោតសរសើរចំពោះអាជ្ញាធរសាសនាកំពូល លោក Ayatollah Ali Sistani ព្រមទាំងប្រជាជនអ៊ីរ៉ាក់ ចំពោះជំហរច្បាស់លាស់ប្រឆាំងនឹងការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ និងការគាំទ្ររបស់ពួកគេចំពោះប្រទេសរបស់យើង»។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គឺមិនមានព័ត៌មានលម្អិតអំពីរបៀបដែលសារនេះត្រូវបានបញ្ជូនមកពីកន្លែងណា ឬភស្តុតាងណាមួយដែលបង្ហាញថាលោក Khamenei ស្ថិតនៅឯណានោះទេ។

ស្ថានភាពមេដឹកនាំ

ជាក់ស្ដែង លោកមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ប៉ុន្តែគ្រាន់តែបានធ្វើសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយចំនួនប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ទាំងនេះត្រូវបានអាននៅលើកញ្ចក់ទូរទស្សន៍ដោយភាគីផ្សេងទៀត។

ការបរាជ័យរបស់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ក្នុងការបង្ហាញខ្លួនផ្ទាល់ បានបង្កឲ្យមានការសង្ស័យជាច្រើនអំពីស្ថានភាព និងទីកន្លែងស្នាក់នៅរបស់គាត់។ ទូរទស្សន៍រដ្ឋ និងមន្ត្រីអ៊ីរ៉ង់មួយចំនួននៅតែអះអាងថា លោកកំពុងជាសះស្បើយបន្ទាប់ពីរងរបួស។

ការវិភាគស្ថានភាព

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles