អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួន៤នាក់ រកឃើញម្សៅក្រាមសថ្លាជាង៦៩០ក្រាម

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួន៤នាក់ រកឃើញម្សៅក្រាមសថ្លាជាង៦៩០ក្រាម

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ និងរកឃើញម្សៅក្រាមសថ្លាចំនួន១៦កញ្ចប់ ស្មើនឹងទម្ងន់៦៩៤,៨៨ក្រាម។

វត្ថុតាងគ្រឿងញៀន

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។

កម្លាំងអាវុធហត្ថ

ការចុះបង្រ្កាបធ្វើឡើងនៅចំណុចផ្សេងៗ រួមមាន៖ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ បន្ទប់ជួលគ្មានលេខ ភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ផ្ទះជួលលេខ១៣(បុរីML) ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល និងបន្ទប់ជួលលេខ១៤ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។

ទីតាំងប្រតិបត្តិការ

វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមសថ្លាចំនួន១៦កញ្ចប់ ស្មើនឹងទម្ងន់៦៩៤,៨៨ក្រាម ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

វត្ថុតាងចាប់យក

ជនសង្ស័យទាំង០៤នាក់មាន៖
១. សាន្ដ ភារៈ ហៅទី (២៩ឆ្នាំ)
២. ហាន សុឃីម ហៅម៉ាប់ (២៧ឆ្នាំ)
៣. ថន ធូ ហៅធូ (៣២ឆ្នាំ)
៤. ឈុន ពិសិដ្ឋ ហៅមាន់ (៣៥ឆ្នាំ)

បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

ដោយ៖ តារា

administrator

Related Articles