ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើប្រតិបត្តិការឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងផ្ទះសំណាក់មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។

សមត្ថកិច្ចបានទទួលព័ត៌មានថា ទីតាំងខាងលើមានការប្រព្រឹត្តបទល្មើស Online Scam ហើយបានបើកប្រតិបត្តិការស្រាវជ្រាវភ្លាមៗ ដែលនាំឱ្យទៅដល់ការឆ្មក់បង្ក្រាបជាក់ស្តែង។

លទ្ធផលនៃប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសជាង៥០នាក់ និងដកហូតសម្ភារជាច្រើនដែលប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស។

បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងទាំងអស់ត្រូវបានឃាត់ និងរក្សាទុកសម្រាប់ការចាត់ការតាមផ្លូវច្បាប់បន្តទៀត។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបង្ហាញពីការតស៊ូប្រឆាំងនឹងបទល្មើសសីលធម៌អនឡាញនៅកម្ពុជា។

ដោយ៖ សុខាសែនជ័យ


