អ៊ីស្រាអែលបញ្ជាពង្រីកប្រតិបត្តិការយោធាចូលជ្រៅក្នុងលីបង់ ដើម្បីទប់ស្កាត់ការវាយប្រហារពីហេសបូឡា

អ៊ីស្រាអែលបញ្ជាពង្រីកប្រតិបត្តិការយោធាចូលជ្រៅក្នុងលីបង់ ដើម្បីទប់ស្កាត់ការវាយប្រហារពីហេសបូឡា

ជម្លោះអ៊ីស្រាអែល-លីបង់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឲ្យយោធាពង្រីកប្រតិបត្តិការយោធានៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពីក្រុមហេសបូឡា។

ប្រតិបត្តិការយោធា

លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមានគោលបំណងពង្រីកតំបន់ទ្រនប់សន្តិសុខ ដោយមានគោលដៅលុបបំបាត់ហានិភ័យនៃការឈ្លានពាន និងរុញច្រានការវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះឲ្យឆ្ងាយពីព្រំដែនអ៊ីស្រាអែល។

ព្រំដែនអ៊ីស្រាអែល-លីបង់

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា កងកម្លាំងអ៊ីស្រាអែលនឹងគ្រប់គ្រងស្ពានដែលនៅសល់ និងតំបន់សន្តិសុខដែលលាតសន្ធឹងដល់ទន្លេ Litani ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីព្រំដែន។

ជម្លោះតំបន់

ជម្លោះនេះបានកើនឡើងបន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមបាញ់មីស៊ីលចូលទៅក្នុងទឹកដីអ៊ីស្រាអែលកាលថ្ងៃទី២មីនា។ យោងតាមប្រភពព័ត៌មាន យុទ្ធជនហេសបូឡាជាង ៤០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង។

ស្ថានភាពជម្លោះ

ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហារតាមអាកាស និងប្រតិបត្តិការតាមផ្លូវគោករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ១១០០នាក់ រួមទាំងស្ត្រី កុមារ និងបុគ្គលិកពេទ្យ។ ចំណែកឯភាគីយោធាអ៊ីស្រាអែលក៏បានបញ្ជាក់ថា ទាហានរបស់ខ្លួន ៤នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅភាគខាងត្បូងប្រទេសលីបង់។

administrator

Related Articles