មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing បានលាលែងពីតំណែងជាផ្លូវការ និងត្រូវបានតែងតាំងជាបេក្ខភាពប្រធានាធិបតី នៅក្នុងកិច្ចប្រជុំសភានៅថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៥ ដែលត្រូវបានគេរិះគន់ថាជា “ការបោះឆ្នោតបង្គ្រប់កិច្ច”។

ការឡើងកាន់តំណែងនេះត្រូវបានគេមើលឃើញថាជា “រឿងដែលត្រៀមទុកជាមុន” ដោយសារបេក្ខជនពីររូបផ្សេងទៀតដែលឈរឈ្មោះជាមួយលោក សុទ្ធតែជាមនុស្សជំនិតរបស់លោក។ លោក Min Aung Hlaing ធ្លាប់រងទណ្ឌកម្មពីបស្ចិមប្រទេសចំពោះការដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ២០២១។
បច្ចុប្បន្ន សមាជិកសភា ៩០% សុទ្ធតែជាអ្នកស្មោះស្ម័គ្រនឹងយោធា។ ដើម្បីកុំឲ្យបាត់បង់អំណាចបញ្ជាទ័ព លោកបានតែងតាំងឧត្តមសេនីយ៍ Ye Win Oo ដែលជាមនុស្សទុកចិត្តបំផុតឲ្យមកជំនួសតំណែងលោក។

ការផ្លាស់ប្តូរនយោបាយនេះកើតឡើងក្នុងពេលសង្គ្រាមស៊ីវិលកំពុងឆាបឆេជយ៉ាងខ្លាំង ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ផ្ទះសម្បែង។ ការចង់បានតំណែងប្រធានាធិបតីនេះ ត្រូវបានគេជឿថាជាមូលហេតុចម្បងដែលនាំឲ្យលោក Min Aung Hlaing សម្រេចចិត្តធ្វើរដ្ឋប្រហារ។
