រន្ធត់! រថយន្តដឹកស្វាយបុកអ្នកថ្មើរជើងស្លាប់៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់នៅកំពង់ធំ

រន្ធត់! រថយន្តដឹកស្វាយបុកអ្នកថ្មើរជើងស្លាប់៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់នៅកំពង់ធំ

ខេត្តកំពង់ធំ – អ្នកបើករថយន្តដឹកស្វាយដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមច្បាប់។

រថយន្តដឹកស្វាយបង្កគ្រោះថ្នាក់

គ្រោះថ្នាក់ដ៏សែនឈឺចាប់នេះបានកើតឡើងនៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ លេខផ្ទាំងភ្នំពេញ 3E-2070 បានរេចង្កូតទៅបុកអ្នកថ្មើរជើងពេញទំហឹង។

ទីកន្លែងកើតហេតុ

អ្នកបើកបររថយន្តបង្កមានឈ្មោះ វេង គ្រីស្នា អាយុ៣០ឆ្នាំ ដែលរស់នៅភូមិប៉ាហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហា ខេត្តព្រះវិហា។ លោកត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

សមត្ថកិច្ចចុះហេតុការណ៍

ជនរងគ្រោះដែលបានបាត់បង់ជីវិតមានទាំងអស់៥នាក់ ដែលរស់នៅក្នុងភូមិជាយស្បៃដូចគ្នា៖
១. សៀង ខាន់ ស្រី អាយុ៦៥ឆ្នាំ (ស្លាប់នៅកន្លែង)
២. ធឿន ចាន់នី ស្រី អាយុ១០ឆ្នាំ (ស្លាប់នៅកន្លែង)
៣. ធឿន ស្រីខួច ស្រី អាយុ១២ឆ្នាំ (ស្លាប់នៅកន្លែង)
៤. គង់ គី ស្រី អាយុ៧៣ឆ្នាំ (ស្លាប់នៅកន្លែង)
៥. ជា សុខហេង ស្រី អាយុ៨ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យបន្ទាប់ពីរងរបួសធ្ងន់)

ហេតុការណ៍នេះបានធ្វើឱ្យសហគមន៍មានការឈឺចាប់យ៉ាងខ្លាំង និងជាការរំលឹកដល់អ្នកបើកបរទាំងអស់ឱ្យប្រុងប្រយ័ត្នក្នុងការបើកបរ។

administrator

Related Articles