បណ្ឌិត គិន ភា អំពាវនាវឱ្យអាជ្ញាធរហ៊ានវះកាត់មន្ត្រីខូច ដើម្បីរក្សាសង្គម

បណ្ឌិត គិន ភា អំពាវនាវឱ្យអាជ្ញាធរហ៊ានវះកាត់មន្ត្រីខូច ដើម្បីរក្សាសង្គម

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការអំពាវនាវយ៉ាងខ្លាំងក្លាដល់អាជ្ញាធរឱ្យហ៊ានវះកាត់មន្ត្រីខូច និងឈ្មួញទុច្ចរិត ដើម្បីរក្សាស្ថេរភាពសង្គម។

ការអំពាវនាវរបស់បណ្ឌិត គិន ភា

លោកបានលើកឡើងថា ចំនួនអ្នកស្លាប់តាមដងផ្លូវរាល់ថ្ងៃមានសន្ទុះខ្ពស់ជាងការបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពានទៅទៀត។ អ្វីដែលកាន់តែឈឺចាប់ គឺជនបង្កភាគច្រើនត្រូវបានគេដឹងថាជាកូនចៅមន្ត្រីមានបុណ្យស័ក្តិខ្ពង់ខ្ពស់ និងអ្នកជំនួញមានមុខមាត់ក្នុងសង្គម។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍

សាធារណជនកំពុងមន្ទិលសង្ស័យថា តើទណ្ឌកម្មផ្លូវច្បាប់ត្រូវបានអនុវត្តដោយតម្លាភាពឬគ្រាន់តែជាការធ្វើបង្គ្រប់កិច្ច? មតិមហាជនជជែកគ្នាយ៉ាងព្រោងព្រាតដោយអស់សង្ឃឹមថា «ឱ្យតែស្គាល់គ្នា ឱ្យតែមានខ្នង ឱ្យតែមានលុយ ប្រហែលជាមានសំណាញ់សុវត្ថិភាពការពារហើយមើលទៅ!»។

ការតាមដានពីសាធារណជន

ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ និងករណីចុងក្រោយដ៏រន្ធត់នៅខេត្តបាត់ដំបង ដែលជនបង្កត្រូវបានគេស្គាល់ថាជាកូនស្នងការរងខេត្តបន្ទាយមានជ័យ កំពុងក្លាយជាផ្ទាំងស៊ីបនៃការតាមដានយ៉ាងយកចិត្តទុកដាក់ពីសាធារណជន។

ការរង់ចាំយុត្តិធម៌

ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅតែបន្តបង្ហាញភាពរអាក់រអួល ហើយជនរងគ្រោះមិនអាចទទួលបានយុត្តិធម៌ពេញលេញនោះទេ នោះទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរនឹងកាន់តែថមថយ។

សង្គមនិងយុត្តិធម៌

លោកបណ្ឌិត គិន ភា បានអះអាងថា៖ «រាជរដ្ឋាភិបាលត្រូវតែហ៊ានវះកាត់មន្ត្រីខូចដែលអាងអំណាចបុណ្យស័ក្តិ និងឈ្មួញទុចរិតដែលអាងអំណាចទ្រព្យធន មកជាន់ឈ្លីច្បាប់។ សង្គមមួយមិនបែកបាក់ដោយសារការកម្ចាត់មន្ត្រីខូចនិងឈ្មួញទុចរិតនោះទេ ប៉ុន្តែសង្គមនឹងបែកបាក់ ជាតិនឹងរលាយ បើអាជ្ញាធរនៅតែបន្តការពារជនខិលខូច។»

ការអំពាវនាវផ្លូវច្បាប់

ដោយ៖ សិលា

administrator

Related Articles