
ប្រទេសកូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានចុះពិនិត្យការសាកល្បងម៉ូទ័រមីស៊ីលប្រើប្រេងឥន្ធនៈរឹងមានកម្លាំងរុញខ្លាំង ដោយលោកបានសម្ដែងការអបអរសាទរថា នេះជាការឈានមុខមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពយោធាយុទ្ធសាស្ត្ររបស់ប្រទេស។ ការសាកល្បងនេះបានធ្វើឡើងនៅថ្ងៃទី២៩ មីនា តាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA។

ការសាកល្បងម៉ូទ័រនេះ ត្រូវបានគេចាត់ទុកថាជាការបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់លោកគីម ជុងអ៊ុន ក្នុងការពង្រីក និងធ្វើទំនើបកម្មបណ្ដាមីស៊ីលដែលអាចបាញ់ដល់ទ្វីបអាមេរិក។ ការអភិវឌ្ឍនេះអាចពង្រឹងសមត្ថភាពយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងក្នុងការប្រឈមមុខនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក។
ការសាកល្បងនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោកគីម ជុងអ៊ុន បានថ្លែងក្នុងសភាដែលលោកសន្យាពង្រឹងលក្ខន្តិកៈមហាអំណាចនុយក្លេអ៊ែរសម្រាប់ប្រទេសលោក។ លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាជាភេរវកម្មរដ្ឋ និងជាអ្នកឈ្លានបានកម្រិតពិភពលោក ដែលលោកចង់និយាយសំដៅលើសង្គ្រាមនៅមជ្ឈិមបូព៌ា។

ការអភិវឌ្ឍន៍បច្ចេកវិទ្យាយោធានេះ កំពុងធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រទេសជិតខាង និងសហគមន៍អន្តរជាតិ ដោយហេតុថាវាអាចបង្កើនភាពតានតឹងនៅក្នុងតំបន់។ អ្នកវិភាគយោធាបានចង្អុលបង្ហាញថា ការសាកល្បងនេះអាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងក្នុងការពង្រឹងអំណាចចរិតលក្ខណៈនៅលើឆាកអន្តរជាតិ។
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
