រាជធានីភ្នំពេញ៖ ក្នុងស្មារតីប្តេជ្ញាចិត្តខ្ពស់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងការការពារបូរណភាពទឹកដី លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសជាសាធារណៈនូវលទ្ធផលនៃកិច្ចប្រតិបត្តិការស្វែងរក និងកម្ទេចគ្រាប់យុទ្ធភណ្ឌសង្គ្រាមដែលនៅសេសសល់។

ជាក់ស្តែង លោកហេង រតនា បានប្រកាសនាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ថា៖ “សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់សៀមឈ្លានពាន កប់ជ្រៅក្នុងប្រឹថពីនៃព្រះរាជាណាចក្រកម្ពុជា!”

លោក ហេង រតនា បានបញ្ជាក់ថា «ទោះបីជាលួចលាក់ខ្លួនជ្រៅក្នុងដីយ៉ាងណា ក៏មិនអាចគេចខ្លួនរួចបានដែរ នាថ្ងៃទី៣០ ខែមីនា ២០២៦។»

សូមបញ្ជាក់ថា៖ ជាសារដាស់តឿនផង និងជាការផ្តល់សេចក្តីសង្ឃឹមផងដល់ប្រជាពលរដ្ឋថា រដ្ឋាភិបាលតាមរយៈមជ្ឈមណ្ឌលស៊ីម៉ាក់ នឹងមិនឈប់ឈរឡើយ ដរាបណាដីកម្ពុជានៅមានសំណល់ជាតិផ្ទុះ។

នេះ គឺជាជំហានដ៏រឹងមាំមួយទៀតឆ្ពោះទៅរកគោលដៅ កម្ពុជាគ្មានមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម នាពេលអនាគតខាងមុខ។

អត្ថបទសរសេរដោយ សហការី (១៧K អត្តបទ)
កែសម្រួលដោយ កៀន សុឃាក់ (២៥K អត្តបទ)



