អាកាសធាតុក្តៅខ្លាំងរហូតដល់ ៣៦°C ក្នុងថ្ងៃទី៣១ មីនា ខណៈតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់

អាកាសធាតុក្តៅខ្លាំងរហូតដល់ ៣៦°C ក្នុងថ្ងៃទី៣១ មីនា ខណៈតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីសម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយព្យាករថា សីតុណ្ហភាពនឹងកើនឡើងខ្ពស់រហូតដល់ ៣៦ អង្សាសេនៅតំបន់វាលទំនាប។

អាកាសធាតុកម្ពុជា

អាកាសធាតុនេះត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃទី២ ខែមេសា ដោយសារឥទ្ធិពលនៃរបបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។

តាមការព្យាករណ៍ពីក្រសួងធនធានទឹក អាកាសធាតុនៅតំបន់ផ្សេងៗនៃប្រទេសកម្ពុជានឹងមានដូចខាងក្រោម៖

១. តំបន់វាលទំនាប៖
សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៦°C
ខ្យល់បក់មកពីទិសឦសាន និងបូព៌ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី
ខេត្តដែលពុំមានភ្លៀងធ្លាក់៖ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ

២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៥°C
ខ្យល់បក់មកពីទិសឧត្តរ និងឦសាន ល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី
ខេត្តដែលពុំមានភ្លៀងធ្លាក់៖ ឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ

ព្យាករណ៍អាកាសធាតុ

៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៥°C
ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី
ខេត្តដែលអាចមានភ្លៀងធ្លាក់៖ ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ (គ្របដណ្តប់ ១០% នៃផ្ទៃដី)
ខេត្តកោះកុង៖ ពុំមានភ្លៀងធ្លាក់
រលកសមុទ្រ៖ កម្ពស់អប្បបរមា ០.៥០ម៉ែត្រ និងអតិបរមា ១.០០ម៉ែត្រ

តំបន់មាត់សមុទ្រ

ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់មាត់សមុទ្រដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

administrator

Related Articles