ព្យុះភ្លៀងលាយទឹកកកវាយប្រហារវៀតណាម-ឡាវ ខណៈថៃជួបរលកកម្តៅខ្លាំង

ព្យុះភ្លៀងលាយទឹកកកវាយប្រហារវៀតណាម-ឡាវ ខណៈថៃជួបរលកកម្តៅខ្លាំង

ព្យុះភ្លៀងធ្ងន់ធ្ងរលាយឡំទឹកកក បានវាយប្រហារប្រទេសវៀតណាម និងឡាវ ដោយបណ្តាលឱ្យមានមនុស្សស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ខណៈដែលប្រទេសថៃកំពុងជួបបញ្ហារលកកម្តៅខ្លាំង។

ព្យុះភ្លៀងលាយទឹកកកនៅអាស៊ីអាគ្នេយ៍

នៅប្រទេសវៀតណាម កាលពីថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦ ព្យុះភ្លៀងលាយទឹកកក រួមជាមួយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានសម្លាប់មនុស្សចំនួន៤នាក់ និងធ្វើឱ្យ៩នាក់ទៀតរបួស។ ក្នុងចំណោមអ្នកស្លាប់ មាន២នាក់ស្លាប់នៅខេត្ត Tuyen Quang និង Son La ចំណែក២នាក់ទៀតស្លាប់នៅ Quang Ninh។ ទីក្រុងហាណូយក៏រងការខូចខាតធ្ងន់ធ្ងរ ដោយផ្ទះសម្បែងជាច្រើនខ្នងត្រូវបានខ្ទេចខ្ទី។

ចំណែកនៅប្រទេសឡាវ ព្យុះភ្លៀងលាយទឹកកកបានបង្កការខូចខាតដល់ផ្ទះសម្បែងចំនួន ៥,៤៩០ខ្នងនៅទីក្រុងវៀងចន្ទន៍ កាលពីសប្តាហ៍មុន។ ទោះបីជាគ្មានអ្នកស្លាប់ក៏ដោយ ក៏គ្រោះធម្មជាតិនេះបណ្តាលឱ្យមនុស្ស៩នាក់របួស និងបង្កទុក្ខលំបាកដល់ពលរដ្ឋរាប់ពាន់គ្រួសារ។

ឯប្រទេសថៃវិញ ក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថល (DES) បានចេញសេចក្តីព្រមានអាសន្នថា សន្ទស្សន៍កម្តៅ (Heat Index) កំពុងហក់ឡើងខ្ពស់ ហើយអាចឈានដល់៦០អង្សាសេនៅដើមខែមេសា។ ស្ថានភាពក្តៅហួតហែងនេះជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះ រួមមានមនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles