ខេត្តកំពង់ស្ពឺហាមដាច់ខាតលេងជះទឹក បាញ់ទឹក និងដុតផាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តកំពង់ស្ពឺហាមដាច់ខាតលេងជះទឹក បាញ់ទឹក និងដុតផាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសេចក្តីប្រកាសហាមដាច់ខាតមិនឱ្យមានការលេងជះទឹក បាញ់ទឹក ដុតផាវ និងប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ ឆ្នាំ២០២៦។

រដ្ឋបាលខេត្តកំពង់ស្ពឺ

សេចក្តីប្រកាសចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានហាមឃាត់រាល់សកម្មភាពដូចជា៖ ការដុតផាវ កាំជ្រួច គ្រឿងផ្ទុះគ្រប់ប្រភេទ ការលេងជះទឹក ជះទឹកមានពណ៌ ជះទឹកកង្វក់ គប់ស្បោងទឹក កាំភ្លើងបាញ់ទឹក ស្នប់បូមទឹកបាញ់ និងការវាយដោយរំពាត់។

ការហាមឃាត់លេងជះទឹក

ការហាមឃាត់នេះមានគោលបំណងធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ដែលនឹងប្រារព្ធពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦។

សុវត្ថិភាពក្នុងឱកាសបុណ្យ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺបានស្នើឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់អនុវត្តវិធានការការពារដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងការប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋ។

ការត្រួតពិនិត្យសុវត្ថិភាព

ក្រៅពីការហាមឃាត់លេងជះទឹក ការហាមឃាត់ក៏រួមមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដោយមានការព្រមានថានឹងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។

ការត្រួតពិនិត្យគ្រឿងផ្ទុះ

រដ្ឋបាលខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ ជៀសវាងការបើកបរក្នុងស្ពានភាពស្រវឹង និងរក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

administrator

Related Articles