រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Khmer Beverages បាននាំមកវិញនូវកម្មវិធីប្រកួតធ្វើម្ហូបអន្តរជាតិដ៏ពេញនិយម Junior MasterChef ជាលើកដំបូងនៅកម្ពុជា ដោយមានការរៀបចំដោយ CTN TV និងការគាំទ្រពី Cambodia Water និងធនាគារ Chip Mong។

កម្មវិធីនេះជាឱកាសមួយដ៏អស្ចារ្យសម្រាប់កុមារអាយុ ៨-១៣ ឆ្នាំ ដើម្បីបង្ហាញសមត្ថភាពក្នុងការចម្អិនម្ហូប ពីផ្ទះបាយតូចៗក្នុងគ្រួសារទៅកាន់ឆាកប្រកួតដ៏ធំ។ ក្រោមគោលបំណង “ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!” កម្មវិធីនេះនឹងបើកផ្លូវអាជីពថ្មីសម្រាប់ជំនាន់ថ្មី។

អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១០០ លានរៀល និងឱកាសក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ Khmer Beverages និង Chip Mong Group។ កម្មវិធីនេះមិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដើម្បីអភិវឌ្ឍសមត្ថភាព និងបង្កើតឱកាសសម្រាប់អនាគត។

ទីតាំង Pre-Audition បន្ទាប់៖
• ០៤-០៥ មីនា | Greenfield International School Phnom Penh
• ១១-១២ មីនា | CTN, Russey Keo
• ១៨-១៩ មីនា | Noro Lane

មាតាបិតាអាចនាំកូនៗអាយុ ៨-១៣ ឆ្នាំចូលរួមបាន ឬចុះឈ្មោះតាម QR Code/link ឥឡូវនេះ។ បន្ទាប់ពីចុះឈ្មោះរួច ក្រុមការងារនឹងទំនាក់ទំនងត្រឡប់វិញដោយផ្ទាល់។

សូមតាមដានព័ត៌មានបន្ថែមនៅលើ Facebook ផ្លូវការ៖ MasterChef Cambodia & Cambodia Water។

