ថៃព្រមានពីស្ថានភាពកម្ដៅខ្លាំងរហូតដល់៦០អង្សាសេ នៅដើមខែមេសា

ថៃព្រមានពីស្ថានភាពកម្ដៅខ្លាំងរហូតដល់៦០អង្សាសេ នៅដើមខែមេសា

ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) របស់ប្រទេសថៃ បានចេញសេចក្តីព្រមានអាសន្នថា សន្ទស្សន៍កម្ដៅ (Heat Index) អាចនឹងកើនឡើងខ្ពស់រហូតដល់៦០អង្សាសេ នៅដើមខែមេសាខាងមុខនេះ។

ស្ថានភាពកម្ដៅខ្លាំងនៅថៃ

យោងតាមក្រសួងថៃ ស្ថានភាពក្ដៅហួតហែងខ្លាំងនេះ គឺជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះ រួមមាន មនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ។ ជាពិសេសអ្នកលេបថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបញ្ចុះទឹកនោម ដែលធ្វើឲ្យរាងកាយពិបាកគ្រប់គ្រងសីតុណ្ហភាព។

ដើម្បីការពារសុខភាព សាធារណជនត្រូវបានណែនាំឲ្យចៀសវាងសកម្មភាពនៅខាងក្រៅផ្ទះ ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៤រសៀល និងត្រូវញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ។

អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យស្លៀកសម្លៀកបំពាក់ស្តើងៗដែលអាចខ្យល់ចេញចូលបានល្អ ប្រើប្រាស់មួក ឬឆ័ត្រ ហើយចៀសវាងការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់។

ការព្រមានពីកម្ដៅខ្លាំង

សម្រាប់អ្នកដែលត្រូវធ្វើការងារ ឬហាត់ប្រាណនៅខាងក្រៅ គួរធ្វើជាក្រុមដើម្បីជួយមើលគ្នាទៅវិញទៅមក ខណៈដែលបញ្ហាបំពុលដោយធូលីដី (PM 2.5) ក៏កំពុងស្ថិតក្នុងកម្រិតគ្រោះថ្នាក់នៅតំបន់ភាគខាងជើង និងភាគឦសានប្រទេសថៃផងដែរ។

administrator

Related Articles