ត្រាំប្តូរទស្សនៈលើគុយបា អនុញ្ញាតឱ្យរុស្ស៊ីដឹកប្រេងចូលកោះកុម្មុយនីស្ត

ត្រាំប្តូរទស្សនៈលើគុយបា អនុញ្ញាតឱ្យរុស្ស៊ីដឹកប្រេងចូលកោះកុម្មុយនីស្ត

អាមេរិកបានបង្ហាញសញ្ញាបញ្ច្រាសទិសលើគុយបា នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា លោកមិនមានបញ្ហាជាមួយប្រទេសណាដែលចង់ផ្គត់ផ្គង់ប្រេងឱ្យកោះនេះទេ។

ត្រាំនិយាយពីគុយបា

ការប្រកាសនេះមកក្រោយពីនាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿងបានចូលទៅជិតកំពង់ផែគុយបា និងត្រូវបានគេរំពឹងថានឹងទៅដល់នៅថ្ងៃចន្ទ។ នាវានេះជាផ្នែកមួយនៃ«កងនាវាស្រមោល»របស់ម៉ូស្គូ ដែលត្រូវបានហាមឃាត់ពីមុន។

លោកត្រាំបានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «ឥឡូវនេះប្រសិនបើប្រទេសណាមួយចង់បញ្ជូនប្រេងមួយចំនួនទៅកាន់ប្រទេសគុយបា ខ្ញុំមិនមានបញ្ហាជាមួយទេ មិនថាវាជាប្រទេសរុស្ស៊ីឬប្រទេសណានោះទេ»។

ប្រធានាធិបតីអាមេរិកបន្ថែមទៀតថា៖ «ប្រទេសគុយបាចប់ហើយ។ ពួកគេមានរបបអាក្រក់! មានថ្នាក់ដឹកនាំអាក្រក់ និងពុករលួយខ្លាំងណាស់។ ខ្ញុំចង់ឱ្យប្រេងចូល ព្រោះប្រជាជនត្រូវការកម្ដៅ ភាពត្រជាក់និងរបស់ផ្សេងទៀតដែលពួកគេចង់បាន»។

វិបត្តិថាមពលគុយបា

ការផ្លាស់ប្តូរទស្សនៈនេះធ្វើឡើងក្រោយពីសហរដ្ឋអាមេរិកបានកាត់ផ្តាច់ការនាំចេញប្រេងពីវ៉េណេស៊ុយអេឡាទៅកាន់គុយបា បន្ទាប់ពីផ្តួលរំលំប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូនៅដើមឆ្នាំ។

គុយបាមិនបានទទួលនាវាដឹកប្រេងអស់បីខែមកហើយ ដែលធ្វើឱ្យវិបត្តិថាមពលក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ។ នាវារុស្ស៊ីនេះត្រូវបានគេចាត់ទុកថាជាខ្សែជីវិតសម្រាប់សេដ្ឋកិច្ចគុយបា ដែលស្ទើរតែឈប់ដំណើរការក្រោមការបិទផ្លូវប្រេងរបស់វ៉ាស៊ីនតោន។

ទិន្នន័យតាមដានកប៉ាល់បង្ហាញថា នាវាដឹកប្រេងរុស្ស៊ីស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រភាគខាងកើតគុយបា ហើយត្រូវបានរំពឹងថានឹងទៅដល់កំពង់ផែនៅថ្ងៃចន្ទ។

administrator

Related Articles