ឧទ្យានុរក្សព្រះវិហារស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ

ឧទ្យានុរក្សព្រះវិហារស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ

ខេត្តព្រះវិហារ៖ កម្លាំងឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ក្នុងតំបន់ការពារធម្មជាតិ នៅថ្ងៃទី៣០ មីនា ២០២៦។

រថយន្តដឹកឈើខុសច្បាប់

ប្រតិបត្តិការនេះដឹកនាំដោយលោក នៅ ប្រុស អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប រួមជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី។ ការស្ទាក់ចាប់ធ្វើឡើងនៅចំណុចនិយាមកា (៥៣៦៧០៦-១៥៦១១៣៨) ក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត។

ឈើដែលត្រូវបានដកហូត

សមត្ថកិច្ចបានដកហូតវត្ថុតាងបទល្មើសរួមមាន៖ រថយន្តម៉ាក Highlander ពណ៌ស្ករ ផ្លាកលេខ ភ្នំពេញ 2AP-1443 និងឈើប្រភេទសុក្រំ ចំនួន ០.៨៦៧ ម៉ែត្រត្រីគុណ។ តៃកុងរថយន្តបានរត់គេចខ្លួននៅពេលស្ទាក់ចាប់។

ការស្ទាក់ចាប់រថយន្ត

វត្ថុតាងទាំងអស់ត្រូវបាននាំទៅរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការក្បាលដំរី ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី។ សកម្មភាពនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃ។

មហាជនបានកោតសរសើរដល់ការចុះបង្ក្រាបទាន់ពេលវេលារបស់មន្ត្រីជំនាញ ដែលជួយការពារធនធានធម្មជាតិ និងគម្របព្រៃឈើតាមបណ្តោយព្រំដែនកម្ពុជា។

administrator

Related Articles