រឹបអូសជិត ៥០ជនបរទេស ក្នុងប្រតិបត្តិការបង្ក្រាបឆបោកអនឡាញនៅសែនសុខ

រឹបអូសជិត ៥០ជនបរទេស ក្នុងប្រតិបត្តិការបង្ក្រាបឆបោកអនឡាញនៅសែនសុខ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការរឹបអូសជនបរទេសចំនួន ៤៩នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៣០នាក់ និងជនជាតិម៉ាឡេស៊ី ១៩នាក់ (ស្ត្រី០៨នាក់) កាលពីថ្ងៃទី៣០ មីនា ២០២៦។

សម្ភារៈបច្ចេកទេសដែលត្រូវបានរឹបអូស

ប្រតិបត្តិការនេះធ្វើឡើងនៅអាគារជួលមួយកន្លែង ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយជនសង្ស័យត្រូវបានចោទប្រកាន់ថាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

កម្លាំងសមត្ថកិច្ចបានរឹបអូតសម្ភារៈបច្ចេកទេសជាច្រើន រួមមាន៖ កុំព្យូទ័រ All-in-one ១១គ្រឿង, អេក្រង់ Monitor ៣៨គ្រឿង, ម៉ាស៊ីន CPU ១៧គ្រឿង, Laptop ០៧គ្រឿង, ទូរស័ព្ទដៃ ១៨៥គ្រឿង, Tablet ០២គ្រឿង និងស៊ីមកាតអន្តរជាតិមួយចំនួនធំ។

ការឃាត់ខ្លួនជនសង្ស័យ

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ តាមការស៊ើបអង្កេតបឋម ជនសង្ស័យបានប្រើទីតាំងនេះដើម្បីប្រព្រឹត្តបទល្មើសល្បែងស៊ីសងកាស៊ីណូអនឡាញខុសច្បាប់ ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

សម្ភារៈឧបករណ៍បច្ចេកទេស

បច្ចុប្បន្ន ជនសង្ស័យទាំង ៤៩នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ២០២៦។ សម្តេចបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ។

administrator

Related Articles