កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងលួចលាក់ឆបោកតាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនជនបរទេសជិត៥០នាក់

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងលួចលាក់ឆបោកតាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនជនបរទេសជិត៥០នាក់

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន៤៩នាក់ និងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន។

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងលួចលាក់

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង២១:៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅអគារជួលលេខ៩៩៩ ដែលស្ថិតនៅជាប់ខាងត្បូងសាកលវិទ្យាល័យកម្ពុជា ក្នុងភូមិចុងខ្នល់ខាងកើត។

ទីតាំងលួចលាក់នៅទឹកថ្លា

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។

ការបង្ក្រាបដោយកម្លាំងសមត្ថកិច្ច

តាមព័ត៌មានដោយដឹងថា ក្រុមឧក្រិដ្ឋជនកំពុងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ហើយត្រូវកម្លាំងសមត្ថកិច្ចបានបើកការចុះបង្ក្រាបភ្លាម។

វត្ថុតាងប្រព្រឹត្តបទល្មើស

នៅក្នុងការឆែកឆេរបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបរទេសស្រី-ប្រុសចំនួន៤៩នាក់ និងបានដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធនិងប្រព្រឹត្តបទល្មើសយ៉ាងច្រើន។

ជនសង្ស័យត្រូវឃាត់ខ្លួន

ទោះបីជាយ៉ាងណា ជនសង្ស័យសមត្ថកិច្ចពុំទាន់ទំលាយឲ្យដឹងថាជាជនជាតិអ្វីពិតប្រាកដនៅឡើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់។

ការសាកសួរជនសង្ស័យ

ទីតាំងប្រព្រឹត្តបទល្មើស

ការប្រមូលភស្តុតាង

សម្ភារប្រព្រឹត្តបទល្មើស

ការស៊ើបអង្កេតបទល្មើស

ការបង្ក្រាបបទល្មើសអនឡាញ

administrator

Related Articles