តំណាងរាស្ត្រជំរុញឱ្យពង្រឹងវិធានការបង្ការបទល្មើសបច្ចេកវិទ្យា មុនពេលកើតហេតុ

តំណាងរាស្ត្រជំរុញឱ្យពង្រឹងវិធានការបង្ការបទល្មើសបច្ចេកវិទ្យា មុនពេលកើតហេតុ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ តំណាងរាស្ត្រជាច្រើនបានជំរុញឱ្យរដ្ឋាភិបាលពង្រឹងវិធានការបង្ការបទល្មើសបច្ចេកវិទ្យា ជាជាងការរង់ចាំឱ្យមានបញ្ហាកើតឡើងហើយទើបធ្វើការបង្ក្រាប។

កិច្ចប្រជុំសភាពិភាក្សាច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យា

តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោក សេរី កុសល បានលើកឡើងថា៖ «ខេត្តបន្ទាយមានជ័យហែលឆ្លងទុក្ខលំបាកច្រើនណាស់ពីការបំផ្លាញរបស់ក្រុមឆបោកអនឡាញ។ យើងត្រូវមានយន្តការត្រួតពិនិត្យពីលើគណៈកម្មការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបង្កើតតុលាការពាណិជ្ជកម្មដែរ»។

លោកបន្តថា៖ «រាល់ Scam ទាំងអស់នៅកម្ពុជាសុទ្ធតែមានខ្នងបង្អែកនៅពីក្រោយ។ វាអាចខ្នងហ្នឹងវាប៉ានដែកទៀត ជួនកាលពេលអនុវត្តន៍ទៅវាទើស។ ដូច្នេះត្រូវមានយន្តការមួយទៀតត្រួតពិនិត្យ»។

តំណាងរាស្ត្រលើកឡើងពីបញ្ហាឆបោកបច្ចេកវិទ្យា

ប្រធានគណៈកម្មការទី២នៃរដ្ឋសភា លោក ឈាង វុន ក៏បានចោទសួរពីការត្រួតពិនិត្យរបស់អាជ្ញាធរលើជនបរទេសដែលចូលមកកម្ពុជា។ លោកថា៖ «ពួកគេមិនមែនមកសង់ផ្ទះឯណា! មកប្រព្រឹត្តិបទឧក្រិដ្ឋក្នុងស្រុកខ្មែរយើងនេះ។ អាជ្ញាធរយើងគួរតែតាមដានរឿងហ្នឹងដែរ»។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានឆ្លើយតបថា៖ «វិធានការបង្ការ និងបង្ក្រាប ត្រូវតែដើរទន្ទឹមគ្នាគ្រប់បទឧក្រិដ្ឋកម្មទាំងអស់។ ការបង្ក្រាបក៏ជាកត្ដាដែលរួមចំណែកក្នុងការបង្ការដែរ»។

រដ្ឋមន្ត្រីយុត្តិធម៌ឆ្លើយតបក្នុងកិច្ចប្រជុំសភា

លោកបន្ថែមថា៖ «តាមរយៈចេញច្បាប់នេះទៅ អ្នកជួលទីតាំងទាំងឡាយនឹងមានការប្រុងប្រយ័ត្នជាងមុន ព្រោះអាចនឹងក្លាយជាកម្មវត្ថុនៃការរឹបអូស»។

គួរឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកបច្ចេកវិទ្យា ត្រូវបានសមាជិកសភាអនុម័តក្នុងសំឡេង១១២សំឡេង។ ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា ដែលបង្កើតបទល្មើសព្រហ្មទណ្ឌពិសេសចំនួន៥។

កិច្ចប្រជុំសភាអនុម័តច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យា

ទោះជាយ៉ាងណា រដ្ឋមន្ត្រីកើត រិទ្ធ ទទួលស្គាល់ថា វិធានបង្ក្រាបនេះពិតជាមិនទាន់គ្រប់គ្រាន់ទេ ហើយត្រូវតែមានវិធានការបង្ការទប់ស្កាត់ដែលរដ្ឋាភិបាលដាក់ចេញជាទ្រង់ទ្រាយយុទ្ធនាការ។

ដោយ៖ តារា

administrator

Related Articles