BYD Ti7 បើកដំណើរថ្មីនៅកម្ពុជា! ជ្រើសរើសប្រទេសយើងជាទីតាំងសម្ពោធដំបូងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

BYD Ti7 បើកដំណើរថ្មីនៅកម្ពុជា! ជ្រើសរើសប្រទេសយើងជាទីតាំងសម្ពោធដំបូងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ – ក្រុមហ៊ុនរថយន្តថាមពលថ្មីឈានមុខគេពិភពលោក BYD បានជ្រើសរើសកម្ពុជាជាទីតាំងសម្ពោធដំបូងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់រថយន្ត SUV បច្ចេកវិទ្យាទំនើប BYD Ti7 នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

BYD Ti7 នៅកម្ពុជា

ការសម្ពោធលើកនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ BYD ចំពោះទីផ្សារកម្ពុជា និងជាជំហានសំខាន់ក្នុងយុទ្ធសាស្ត្រពង្រីកទីផ្សាររថយន្តថាមពលថ្មីនៅអាស៊ីអាគ្នេយ៍។

BYD Ti7 មកជាមួយរូបរាងបែប “ប្រអប់ជ្រុង” ដែលមានអត្តសញ្ញាណច្បាស់លាស់ ជារថយន្ត SUV ប្រណីត ៥កៅអី ដែលស័ក្តិសមទាំងការបើកបរក្នុងក្រុង និងការធ្វើដំណើរក្រៅក្រុង។

ការរចនារបស់ BYD Ti7

រថយន្តនេះបំពាក់ដោយបច្ចេកវិទ្យាប្រព័ន្ធស្នូល EV បី និងប្រព័ន្ធ Super Hybrid ដែលអាចរត់បានទាំងសាំង និងអគ្គិសនី។ ការបើកបរដោយថាមពលអគ្គិសនីសុទ្ធអាចឡើងដល់ ១៣០គីឡូម៉ែត្រ ហើយអាចស្ទុះពី ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៤.៨វិនាទីប៉ុណ្ណោះ។

បច្ចេកវិទ្យារបស់ BYD Ti7

សម្រាប់ទីផ្សារកម្ពុជា Ti7 បានបំពាក់នូវប្រព័ន្ធបញ្ជាពីចម្ងាយតាមរយៈ Mobile APP និងសហការយ៉ាងស៊ីជម្រៅជាមួយ Google ដោយមាន Google Maps ភ្ជាប់មកជាមួយ។ រាល់ការទិញរថយន្តនឹងទទួលបានការថែមជូនឧបករណ៍សាកថ្មនៅផ្ទះ និងសេវាដំឡើងជាមូលដ្ឋានដោយឥតគិតថ្លៃ។

សេវាកម្មសម្រាប់អតិថិជនកម្ពុជា

BYD បានដាក់ចេញនូវជម្រើស ២ប្រភេទ៖

  • BYD Ti7 4WD Ultra: តម្លៃ ៥១,៨០០ដុល្លារ (ចាប់ផ្តើមប្រគល់រថយន្តក្នុងខែមេសា)
  • BYD Ti7 2WD Pro: តម្លៃ ៤៦,៨០០ដុល្លារ

តម្លៃរបស់ BYD Ti7

កាលពីការតាំងពិព័រណ៍រថយន្តនៅភ្នំពេញ កាលពីថ្ងៃទី៦-៨ ខែមីនា កន្លងទៅ Ti7 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយចំនួនកក់មានរហូតដល់ ៤០% នៃចំនួនសរុបក្នុងកម្មវិធី។

ការចាប់អារម្មណ៍ពីសាធារណជន

បច្ចុប្បន្ន BYD និង Harmony iCAR មានសាខាចំនួន ១០កន្លែងដែលបានសាងសង់រួចរាល់ គ្របដណ្តប់លើរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ។

បណ្តាញសេវាកម្ម BYD

ការសម្ពោធជាលើកដំបូងនៃរថយន្ត BYD Ti7 នៅកម្ពុជានៃអាស៊ីប៉ាស៊ីហ្វិក មិនត្រឹមតែនាំមកជូនអតិថិជនក្នុងស្រុកនូវរថយន្ត SUV ថាមពលថ្មីមួយដែលរួមបញ្ចូលគ្នានូវលំហធំទូលាយ សមត្ថភាពខ្លាំងក្លា បច្ចេកវិទ្យាវៃឆ្លាត និងសេវាកម្មដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពជាក់ស្តែងក្នុងការជំរុញការប្រើប្រាស់រថយន្តថាមពលថ្មីនៅកម្ពុជាផងដែរ។

អនាគតរថយន្តថាមពលថ្មីនៅកម្ពុជា

ទៅថ្ងៃអនាគត BYD នឹងបន្តពង្រឹងវត្តមានក្នុងស្រុកឱ្យកាន់តែរឹងមាំ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូនានា ដើម្បីធ្វើឱ្យ Ti7 ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរបៃតងរបស់អ្នកប្រើប្រាស់កម្ពុជា។

យុទ្ធសាស្ត្ររបស់ BYD

administrator

Related Articles