អាយុក្មេងៗ១០នាក់ជាប់ឃុំក្នុងពន្ធនាគារ បន្ទាប់ពីប្រព្រឹត្តបទល្មើសវាយបំផ្លាញម៉ូតូនៅភ្នំពេញ

អាយុក្មេងៗ១០នាក់ជាប់ឃុំក្នុងពន្ធនាគារ បន្ទាប់ពីប្រព្រឹត្តបទល្មើសវាយបំផ្លាញម៉ូតូនៅភ្នំពេញ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចាត់វិធានការឃាត់ខ្លួនយុវជនចំនួន១០នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសវាយបំផ្លាញទ្រព្យសម្បត្តិឯកជននៅទីក្រុងភ្នំពេញ។

ការឃាត់ខ្លួនយុវជន

ការចាប់ខ្លួននេះធ្វើឡើងតាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជនសង្ស័យទាំង១០នាក់នេះត្រូវបានចោទប្រកាន់ក្នុងបទល្មើស២ករណីដាច់ដោយឡែកពីគ្នា។

ករណីទី១ កើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចម៉ាតយីហោ N26 មុខខារ៉ាអូខេ ផ្លូវបេតុង សង្កាត់ដង្កោ ដែលជនសង្ស័យបានប្រើអាវុធកាប់និងវាយម៉ូតូឱ្យខូចខាតសម្ភារ។

ករណីទី២ កើតឡើងមុននេះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅមុខផ្ទះលេខ១៨ ផ្លូវលេខ៥៦២ សង្កាត់បឹងកក់ទី១ ដែលជនសង្ស័យបានប្រើកាំបិត និងដុំថ្ម កាប់ទៅលើម៉ូតូចំនួន៤គ្រឿងឱ្យខូចខាត។

ជនសង្ស័យទាំង១០នាក់មានអាយុចន្លោះពី១៦ទៅ១៨ឆ្នាំ រួមមាន៖
១. ទ្រី វិឆៃ (ហៅឆៃ) អាយុ១៧ឆ្នាំ
២. សុខុនបញ្ញាស័ក្ក (ហៅស័ក្ក) អាយុ១៦ឆ្នាំ
៣. វុឹងច្រង់ដេវិត (ហៅវិត) អាយុ១៧ឆ្នាំ
៤. ហាក់ ឧត្តមរក្សា (ហៅខ្មៅ) អាយុ១៨ឆ្នាំ
៥. ហេង សុខណាន (ហៅម៉ាប់) អាយុ១៨ឆ្នាំ
៦. អាន សុខបញ្ញា (ហៅញ៉ា) អាយុ១៧ឆ្នាំ
៧. ចាន់ វ៉ាន់ដា អាយុ១៧ឆ្នាំ
៨. ស៊ុន ស័ក្កដា អាយុ១៧ឆ្នាំ
៩. រម្យ សម្បត្តិធាវី (ហៅគីដូរ) អាយុ១៧ឆ្នាំ
១០. ទ្បេង ម៉េងស៊ាង អាយុ១៨ឆ្នាំ

បច្ចុប្បន្ន ជនសង្ស័យទាំងអស់កំពុងត្រូវឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការស៊ើបអង្កេតនៅតែបន្តដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។

administrator

Related Articles