ស្នងការនគរបាលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពរងរបួសពិការភ្នែកទាំងសងខាង

ស្នងការនគរបាលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពរងរបួសពិការភ្នែកទាំងសងខាង

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ ដែលរងរបួសពិការភ្នែកទាំងសងខាងដោយសារត្រូវគ្រាប់ផ្លោង។

ស្នងការនគរបាលខេត្តស្វាយរៀងចុះសួរសុខទុក្ខវីរកងទ័ព

វីរកងទ័ពមានឈ្មោះ បេ សុផាត ឋានៈសក្តិ ព្រិន្ទបាលឯក ដែលបានប្រចាំការទិសប្រាសាទព្រះវិហារ និងបច្ចុប្បន្នសម្រាកព្យាបាលនៅផ្ទះក្នុងភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ។

ការចុះសួរសុខទុក្ខវីរកងទ័ព

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ប្រាក់ ជុត ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយជ្រំ លោកវរសេនីយ៍ទោ ប៊ុន សុវឌ្ឍនា ស្នងការរងនគរបាលខេត្ត និងជាអនុប្រធានក្រុមការងារ លោក សោមសុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ លោកមេប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។

ការជួបជុំគ្នានៅកន្លែងសម្រាកព្យាបាល

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានសម្តែងការកោតសរសើរបំផុតចំពោះគំរូវីរៈភាពក្នុងការបំពេញបេសកម្មដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ។ លោកក៏បានជូនពរជ័យដល់វីរកងទ័ព បេ សុផាត ឆាប់ជាសះស្បើយពីរបួស និងមានសុខភាពល្អ។

ការផ្តល់ជំនួយដល់វីរកងទ័ព

លោកស្នងការនគរបាលខេត្ត និងសហការី បាននាំយកជំនួយជាថវិកាចំនួន ២លានរៀល អង្ករ ១០០គីឡូ មីជាតិ ០២កេស ទឹកសុីអុីវ ០២យួរ ទឹកសុទ្ធ ១០កេស និងទឹកត្រី ០៧យួរ ជូនដល់វីរកងទ័ព បេ សុផាត ដើម្បីជួយសម្រាលទុក្ខលំបាកមួយរយៈ។

administrator

Related Articles