ត្រាំគំរាមអ៊ីរ៉ង់ថ្មី៖ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល បើមិនព្រមព្រៀង

ត្រាំគំរាមអ៊ីរ៉ង់ថ្មី៖ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល បើមិនព្រមព្រៀង

ត្រាំគំរាមអ៊ីរ៉ង់

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តការគំរាមកំហែងរបស់ខ្លួនទៅកាន់អ៊ីរ៉ង់ ដោយប្រកាសថា ទីក្រុងតេហេរ៉ង់នឹងទទួលរងការវាយប្រហារមហន្តរាយប្រសិនបើពួកគេបដិសេធកិច្ចព្រមព្រៀង។

តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី៣០ មីនា ២០២៦ ត្រាំបានសរសេរយ៉ាងច្បាស់ថា៖ “យើងនឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ីរ៉ង់ បើគ្មានកិច្ចព្រមព្រៀងណាមួយក្នុងពេលឆាប់ៗនេះទេ។”

លោកបន្តគំរាមថា អ៊ីរ៉ង់នឹងរងការបំផ្លាញកាន់តែធ្ងន់ធ្ងរប្រសិនបើច្រកសមុទ្រ Hormuz មិនបើកឡើងវិញជាបន្ទាន់។ ការគំរាមនេះមានភាពខ្លាំងក្លាជាងមុន ដោយរួមមានការបំផ្លាញរោងចក្រអគ្គិសនី អណ្តូងប្រេង និងកោះ Kharg ដែលជាច្រកនាំចេញប្រេងសំខាន់។

ជំនួបត្រាំ

ក្នុងកិច្ចសម្ភាសន៍ជាមួយ Financial Times ត្រាំបានបញ្ជាក់យ៉ាងច្បាស់អំពីចំណង់ចំណូលចិត្តរបស់គាត់៖ “និយាយឲ្យត្រង់ទៅ អ្វីដែលខ្ញុំចូលចិត្តបំផុត គឺការយកប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់។” ការបញ្ជាក់នេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីអនាគតទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់។

យុទ្ធនាការយោធារបស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ បានបន្តជាងមួយខែហើយ ដោយមានកោះ Kharg ជាគោលដៅសំខាន់។ កោះតូចនេះជាដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយជាច្រកនាំចេញប្រេងរហូតដល់ ៩០%។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles