ភ្នំពេញបង្ក្រាបទីតាំងស្កេមអនឡាញ ឃាត់ជនបរទេសជាង៥០នាក់

ភ្នំពេញបង្ក្រាបទីតាំងស្កេមអនឡាញ ឃាត់ជនបរទេសជាង៥០នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានបង្ក្រាបទីតាំងផ្ទះសំណាក់មួយកន្លែង ដែលលាក់បង្កប់សកម្មភាពស្កេមអនឡាញ និងឃាត់ជនបរទេសជាង៥០នាក់។

កម្លាំងសមត្ថកិច្ចប្រតិបត្តិការ

ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩:៣០នាទី ក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។

ទីតាំងផ្ទះសំណាក់

យោងតាមការបញ្ជាក់ពីនគរបាលជំនាញ បន្ទាប់ពីទទួលបានព័ត៌មានអំពីសកម្មភាពបទល្មើសស្កេមអនឡាញ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបើកការឆ្មក់បង្ក្រាបទីតាំងនេះ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសជាង៥០នាក់ រួមទាំងសម្ភារៈប្រើប្រាស់ក្នុងសកម្មភាពបទល្មើស។

សម្ភារៈឃាត់បាន

បច្ចុប្បន្ន ជនបរទេសទាំងអស់ និងសម្ភារៈដែលឃាត់បាន ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។

ការឃាត់ខ្លួន

ការប្រតិបត្តិការនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធានានូវភាពត្រឹមត្រូវតាមនីតិវិធីច្បាប់។

កម្លាំងសមត្ថកិច្ច

អត្ថបទ៖ រដ្ឋា

administrator

Related Articles