រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីការកែសម្រួលតម្លៃប្រេងឥន្ធនៈថ្មី ដោយប្រេងសាំងធម្មតា (Gasoline 92) នឹងត្រូវលក់ក្នុងតម្លៃ ៥៤៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត (Gasoil 10ppm) ឡើងដល់ ៧៥០០រៀលក្នុងមួយលីត្រ។

ការកែសម្រួលតម្លៃនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់ការជូនដំណឹងបន្ទាប់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ការកែសម្រួលនេះផ្អែកលើកត្តាជាច្រើនរួមមាន៖
១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ
២. បន្តបញ្ចុះ១សេនដុល្លារបន្ថែមទៀត ដោយសារតម្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារក្នុងមួយបារ៉ែល
៣. ពន្ធគយ ០ដុល្លារ
៤. ផ្អែកតាមសភាពការណ៍ទីផ្សារអន្តរជាតិ
រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតមក ០ដុល្លារ និងបញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥%។ រាជរដ្ឋាភិបាលនឹងទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។
ការកែសម្រួលតម្លៃនេះធ្វើឡើងយោងតាមប្រកាសអន្តរក្រសួងលេខ០០៨៣ និងការព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា។
