ខេត្តក្រចេះ – ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងសកម្មក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តក្រចេះ។

ការចូលរួមឧបត្ថម្ភនេះមិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ ថែមទាំងជាឱកាសល្អក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ និងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនៅតាមបណ្តោយទន្លេមេគង្គ។
ក្រុមហ៊ុនបានផ្តល់ភេសជ្ជៈផលិតផលកម្ពុជាដូចជា ទឹកពិសាកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា និងទឹកក្រូចកម្ពុជាកូឡា ដើម្បីផ្តល់បទពិសោធន៍ដ៏ពិសេសដល់អ្នកចូលរួម។

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍រត់កម្សាន្តចម្ងាយ ៥គីឡូម៉ែត្រ ដោយមានការចូលរួមពីសាធារណជន និងអ្នកចូលរួមព្រឹត្តិការណ៍។

ជាពិសេសនៅថ្ងៃទី២៩ ខែមីនា ភេសជ្ជៈ EXPREZ បានរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីប្រមូលថវិកាជួសជុលសាលារៀនតាមតំបន់ព្រំដែន។

ការចូលរួមរបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានជួយលើកស្ទួយវប្បធម៌ខ្មែរ និងជំរុញវិស័យទេសចរណ៍ជាតិ ដោយបង្ហាញពីការទទួលខុសត្រូវសង្គមរបស់សហគ្រាសខ្មែរ។
