ត្រាំប្រកាសថា អាមេរិកនឹងដកទ័ពពីអ៊ីរ៉ង់ក្នុងរយៈពេល ២-៣ សប្ដាហ៍ទៀត

ត្រាំប្រកាសថា អាមេរិកនឹងដកទ័ពពីអ៊ីរ៉ង់ក្នុងរយៈពេល ២-៣ សប្ដាហ៍ទៀត

វ៉ាស៊ីនតោន – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា សហរដ្ឋអាមេរិកនឹងដកកងទ័ពចេញពីអ៊ីរ៉ង់ក្នុងរយៈពេល ២-៣ សប្ដាហ៍ទៀត បន្ទាប់ពីបញ្ចប់ប្រតិបត្តិការយោធាដោយជោគជ័យ។

ប្រធានាធិបតី ដូណាល់ ត្រាំ

ក្នុងសន្និសីទកាសែតនៅសេតវិមាន លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា៖ «គោលដៅចម្បងរបស់យើងគឺការរារាំងមិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយគោលដៅនេះបានសម្រេចហើយ។ យើងកំពុងបញ្ចប់កិច្ចការនេះ ហើយសហរដ្ឋអាមេរិកនឹងចាកចេញក្នុងរយៈពេលប្រហែលពីរសប្ដាហ៍ ឬបីសប្ដាហ៍ទៀត»។

លោកត្រាំបានសង្កត់ធ្ងន់ថា ការដកទ័ពនេះមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ឡើយ។ «អ៊ីរ៉ង់មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងអ្វីទេ! កិច្ចព្រមព្រៀងគឺមិនពាក់ព័ន្ធនឹងពេលវេលាដែលយើងត្រូវចាកចេញ»។

ទោះជាយ៉ាងណា កាសែត The Wall Street Journal បានរាយការណ៍ថា លោកត្រាំមានបំណងចង់បញ្ចប់សង្គ្រាមនេះត្រឹមថ្ងៃទី៦ ខែមេសា ដោយចរចាជាមួយក្រុមដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដែលលោកយល់ថា «មានហេតុផលជាងមុន»។

មូលហេតុសំខាន់មួយដែលធ្វើឱ្យអាមេរិកចង់បញ្ចប់សង្គ្រាមយ៉ាងរហ័ស គឺដោយសារតែការចំណាយដ៏ធំធេង។ ត្រឹមតែ៦ថ្ងៃដំបូងនៃសង្គ្រាម អាមេរិកបានចំណាយប្រាក់រហូតដល់ ១១,៣ ពាន់លានដុល្លារហើយ។

លោកត្រាំក៏មានបំណងចង់ឱ្យប្រទេសអារ៉ាប់ជាច្រើនចូលរួមចំណែកក្នុងការចំណាយនៃសង្គ្រាមនេះផងដែរ ដើម្បីកាត់បន្ថយបន្ទុករបស់អាមេរិក។

administrator

Related Articles