
អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានចោទប្រកាន់អ៊ុយក្រែនថាជួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងការវាយប្រហារទីក្រុងតេហេរ៉ង់។ ការចោទប្រកាន់នេះបានកើតឡើងតាមរយៈលិខិតផ្ញើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

មន្ត្រីអ៊ីរ៉ង់លោក Ebrahim Azizi បានបន្លឺពាក្យសម្តីធ្ងន់ៗថា ទឹកដីអ៊ុយក្រែនបានក្លាយជា «គោលដៅស្របច្បាប់» សម្រាប់ការវាយបកសងសឹក។ ទោះជាយ៉ាងណា ក្រសួងការបរទេសអ៊ុយក្រែនបានបដិសេធភ្លាមៗ ដោយចាត់ទុកថាជាពាក្យកុហកទាំងស្រុង។

អ្នកនាំពាក្យអ៊ុយក្រែនបានរំឮកថា អ៊ីរ៉ង់ផ្ទាល់ទេដែលបានផ្គត់ផ្គង់ដ្រូនជាង ៦០,០០០គ្រឿងឲ្យរុស្ស៊ីសម្រាប់វាយប្រហារអ៊ុយក្រែន។ លោកប្រធានាធិបតីហ្សេលេនស្គីបានបញ្ជាក់ថា ការចែករំលែកបទពិសោធន៍ការពារខ្លួនពីដ្រូនគឺជារឿងបច្ចេកទេសសុទ្ធសាធ មិនមែនការផ្តល់អាវុធឡើយ។
