អ្នកលួចម៉ូតូចាប់បានក្នុងរយៈពេលតែ២៤ម៉ោង បន្ទាប់ពីលួចយកទៅលក់ភ្លាមៗ

អ្នកលួចម៉ូតូចាប់បានក្នុងរយៈពេលតែ២៤ម៉ោង បន្ទាប់ពីលួចយកទៅលក់ភ្លាមៗ

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកសំឡូតបានចាត់វិធានការយ៉ាងរហ័សដើម្បីចាប់ខ្លួនជនសង្ស័យក្នុងរយៈពេលតែ២៤ម៉ោងបន្ទាប់ពីករណីលួចម៉ូតូមួយកើតឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

ការចាប់ខ្លួនជនសង្ស័យ

ព្រឹត្តិការណ៍នេះកើតឡើងនៅវេលាម៉ោង០៩:៣០នាទី នៅចំការដំឡូង ភូមិបឡាង ឃុំសំឡូត ដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចម៉ូតូម៉ាកអ៊ិចសិនទ័រ ពណ៍ខ្មៅ ដែលគ្មានផ្លាកលេខពីផ្ទះអ៊ុំរបស់ជនរងគ្រោះឈ្មោះ នឹង សំណាង អាយុ២១ឆ្នាំ។

ក្រោយពីទទួលបណ្តឹង កម្លាំងនគរបាលដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះស្រាវជ្រាវយ៉ាងរហ័ស ហើយអាចចាប់ខ្លួនជនសង្ស័យឈ្មោះ សុខ សារិទ្ធ ហៅម៉ៅ អាយុ២៥ឆ្នាំ នៅថ្ងៃទី២៩ មីនា វេលាម៉ោង១៦:១០នាទី។

ម៉ូតូដែលលួច

ក្នុងការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានលួចម៉ូតូនេះពិតមែន ហើយបានយកទៅលក់ឱ្យឈ្មោះ ហេន លីហុង អាយុ៤១ឆ្នាំ ក្នុងតម្លៃ៣១ម៉ឺនរៀល ដោយនិយាយកុហកថាជាម៉ូតូរបស់ខ្លួន។

សមត្ថកិច្ចបានដកហូតវត្ថុតាងគឺម៉ូតូចំនួន១គ្រឿង ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

administrator

Related Articles