ត្រាំអះអាង៖ អ៊ីរ៉ង់ត្រូវការពេលដល់២០ឆ្នាំដើម្បីស្ដារប្រទេស និងប្រកាសដកទ័ពអាមេរិកក្នុង២-៣សប្ដាហ៍ទៀត

ត្រាំអះអាង៖ អ៊ីរ៉ង់ត្រូវការពេលដល់២០ឆ្នាំដើម្បីស្ដារប្រទេស និងប្រកាសដកទ័ពអាមេរិកក្នុង២-៣សប្ដាហ៍ទៀត

ដូណាល់ ត្រាំ

ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញថា ប្រទេសអ៊ីរ៉ង់អាចត្រូវការពេលពី១៥ទៅ២០ឆ្នាំ ដើម្បីស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធយោធាដែលត្រូវបានបំផ្លាញដោយសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ស្ថានភាពអ៊ីរ៉ង់

តាមការបញ្ជាក់របស់លោកត្រាំ ដែលយោងតាម Times of Israel កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សកម្មភាពយោធានេះបានធ្វើឱ្យអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង និងបាត់បង់សមត្ថភាពប្រតិបត្តិការសំខាន់ៗ។

លោកបានអះអាងថា៖ «ពួកគេគ្មានកងទ័ពជើងទឹក គ្មានយោធា គ្មានកងទ័ពអាកាស គ្មានប្រព័ន្ធទូរគមនាគមន៍ គ្មានប្រព័ន្ធការពារដែនអាកាស និងគ្មានអ្នកដឹកនាំឡើយ»។

កងទ័ពអាមេរិក

ទន្ទឹមនោះ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំបានបង្ហាញថា កងទ័ពអាមេរិកនឹងត្រូវដកចេញពីប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល២-៣សប្ដាហ៍ទៀត បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ ដោយមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។

លោកត្រាំបានបន្ថែមថា៖ «គោលដៅតែមួយគត់គឺមិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានឡើយ ហើយគោលដៅនោះបានសម្រេចហើយ។ យើងកំពុងបញ្ចប់កិច្ចការនេះ សហរដ្ឋអាមេរិកនឹងចាកចេញ»។

អ៊ីរ៉ង់

លោកក៏បានសង្កត់ធ្ងន់ថា ប្រសិនបើអ៊ីរ៉ង់យល់ព្រមមកតុចរចា នោះជារឿងល្អ ប៉ុន្តែវាមិនមែនជាបញ្ហាសំខាន់ទេ ទោះបីជាពួកគេព្រមចរចា ឬក៏អត់ក៏ដោយ។

administrator

Related Articles