អ៊ីរ៉ង់អំពាវនាវអារ៉ាប៊ីសាអូឌីតបណ្តេញកងទ័ពអាមេរិក បន្ទាប់ពីវាយប្រហារបំផ្លាញយន្តហោះជំនួយយោធា

អ៊ីរ៉ង់អំពាវនាវអារ៉ាប៊ីសាអូឌីតបណ្តេញកងទ័ពអាមេរិក បន្ទាប់ពីវាយប្រហារបំផ្លាញយន្តហោះជំនួយយោធា

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានធ្វើការអំពាវនាវយ៉ាងច្បាស់លាស់ទៅកាន់អារ៉ាប៊ីសាអូឌីត ដោយស្នើឱ្យបណ្តេញកងកម្លាំងអាមេរិកចេញពីទឹកដីប្រទេសនេះ។ ការអំពាវនាវនេះធ្វើឡើងក្រោយពីកងកម្លាំងអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកនៅអារ៉ាប៊ីសាអូឌីត។

រូបភាពយន្តហោះអាកាសយានអាមេរិក

នៅក្នុងសារដែលបានបង្ហោះនៅលើបណ្តាញសង្គម X នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក Araghchi បានចែងថា៖ “ដល់ពេលហើយដែលអារ៉ាប៊ីសាអូឌីតត្រូវបណ្តេញកងកម្លាំងអាមេរិកចេញពីប្រទេសរបស់ពួកគេ។ អ៊ីរ៉ង់គោរពអារ៉ាប៊ីសាអូឌីត ហើយចាត់ទុកពួកគេដូចជាបងប្អូនរបស់យើង។”

លោកបន្តថា ប្រតិបត្តិការយោធារបស់អ៊ីរ៉ង់មានគោលបំណងតែមួយគត់គឺវាយប្រហារសត្រូវឈ្លានពានដែលមិនគោរពជនជាតិអារ៉ាប់ និងជនជាតិអ៊ីរ៉ង់។

រូបភាពរ៉ាដាយន្តហោះធ្លាក់

ក្នុងសាររបស់គាត់ លោក Araghchi បានភ្ជាប់រូបភាពយន្តហោះ E-3 Sentry របស់កងទ័ពអាកាសអាមេរិកដែលខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយរ៉ាដាដែលដំឡើងលើយន្តហោះនេះបានធ្លាក់នៅលើដី។ ការវាយប្រហារនេះធ្វើឡើងដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់។

ប្រសិនបើការវាយប្រហារនេះត្រូវបានបញ្ជាក់ជាផ្លូវការ វានឹងក្លាយជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រយោធាដែលយន្តហោះប្រភេទនេះត្រូវបានបំផ្លាញនៅក្នុងសមរភូមិផ្លូវអាកាស។ នៅពេលនេះ ភាគីអាមេរិកមិនទាន់ផ្តល់ការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

administrator

Related Articles