របាយការណ៍រន្ធត់៖ ជម្លោះរ៉ែមាសស៊ូដង់សម្លាប់ពលរដ្ឋជាង៧០នាក់

របាយការណ៍រន្ធត់៖ ជម្លោះរ៉ែមាសស៊ូដង់សម្លាប់ពលរដ្ឋជាង៧០នាក់

អាជ្ញាធរស៊ូដង់បានបញ្ជាក់ថា ការបាញ់គ្នានៅក្នុងជម្លោះរ៉ែមាសនៅភាគខាងត្បូងប្រទេសស៊ូដង់បានបណ្តាលឱ្យមានមនុស្សស្លាប់ជាង៧០នាក់កាលពីចុងសប្តាហ៍កន្លងមកនេះ។

ជម្លោះរ៉ែមាសស៊ូដង់

យោងតាមភ្នាក់ងារព័ត៌មាន AP ដែលផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វីដេអូនៃសាកសពរាប់សិបនាក់ដេកលើដីត្រូវបានចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិត ដោយអ្នកកាសែតក្នុងស្រុកម្នាក់បានរាយការណ៍ថា ជនរងគ្រោះជាច្រើនទៀតបានរត់គេចខ្លួនចូលក្នុងព្រៃ។

ទីតាំងរ៉ែមាសនៅទីក្រុង Jebel Iraq ក្នុងរដ្ឋ Central Equatoria ប្រទេសស៊ូដង់ ត្រូវបានគេស្គាល់ថាជាទីតាំងនៃការប៉ះទង្គិចគ្នាដោយហិង្សាពាក់ព័ន្ធនឹងអ្នករុករករ៉ែខុសច្បាប់។ ការជីកយករ៉ែមាសនៅស៊ូដង់ខាងត្បូងភាគច្រើនមិនមានការគ្រប់គ្រងដោយរដ្ឋាភិបាលទេ តែពលរដ្ឋជីករកដោយផ្ទាល់ដែលអនុញ្ញាតអាជ្ញាធរជាតិ។

ទីតាំងរ៉ែមាសស៊ូដង់

លោក Kwacijwok Dominic Amondoc អ្នកនាំពាក្យអាជ្ញាធរមូលដ្ឋានបាននិយាយថា៖ «អ្វីដែលខ្ញុំដឹងគឺថាខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារទីក្រុង Jebel Iraq នៅអណ្តូងរ៉ែមាស ហើយមានមនុស្សស្លាប់ជាង៧០នាក់ និងរបួសជាច្រើននាក់ទៀត»។

ក្រុមប្រឆាំងបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទីក្រុង Jebel Iraq ស្ថិតនៅក្នុងតំបន់មួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខទាំងស្រុងរបស់កងកម្លាំងរដ្ឋាភិបាលឬ SSPDF។ ជាលទ្ធផល ការទទួលខុសត្រូវពេញលេញចំពោះការសម្លាប់រង្គាលនេះស្ថិតនៅលើកងកម្លាំង SSPDF ដែលគ្រប់គ្រងតំបន់នោះ»។

ការវាយប្រហារនៅស៊ូដង់

ក្រុមសិទ្ធិមនុស្សក្នុងស្រុកបានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទង្វើដ៏គួរឱ្យរន្ធត់នេះតំណាងឱ្យការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិត បង្ហាញពីភាពងាយរងគ្រោះជាបន្តបន្ទាប់របស់ជនស៊ីវិលក្នុងតំបន់និងអសន្តិសុខ ជាពិសេសការកេងប្រវ័ញ្ចធនធានដែលមិនមានការគ្រប់គ្រង»។

administrator

Related Articles