អ៊ីស្រាអែលឈប់ទិញអាវុធពីបារាំង ជាការសងសឹកចំពោះគោលនយោបាយប៉ារីស

អ៊ីស្រាអែលឈប់ទិញអាវុធពីបារាំង ជាការសងសឹកចំពោះគោលនយោបាយប៉ារីស

ភ្នំពេញ – សារព័ត៌មាន AFP បានរាយការណ៍ថា អ៊ីស្រាអែលបានសម្រេចចិត្តបញ្ឈប់ការទិញអាវុធនិងសម្ភារៈយោធាទាំងអស់ពីប្រទេសបារាំង ដោយសារតែភាពមិនពេញចិត្តចំពោះគោលនយោបាយរបស់ទីក្រុងប៉ារីស។

ការទំនាក់ទំនងអ៊ីស្រាអែល-បារាំង

អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជាការសងសឹកចំពោះចំណាត់ការមួយចំនួនរបស់រដ្ឋាភិបាលបារាំង ដែលត្រូវបានចាត់ទុកថា “គំរាមកំហែងផលប្រយោជន៍របស់អ៊ីស្រាអែល”។ ចំណាត់ការទាំងនោះរួមមានការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងការហាមឃាត់យន្តហោះអ៊ីស្រាអែលដែលដឹកគ្រាប់សម្រាប់ប្រើក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់។

អាវុធយោធា

យោងតាមរបាយការណ៍ថ្មីរបស់សភាបារាំង ការទិញអាវុធរបស់អ៊ីស្រាអែលពីក្រុមហ៊ុនការពារជាតិបារាំងមានទំហំសរុប២៦០លានដុល្លារក្នុងរយៈពេល៩ឆ្នាំ (២០១៥-២០២៤)។ ថវិកាទាំងនេះនឹងត្រូវបានបង្វែរទៅទិញពីក្រុមហ៊ុនអ៊ីស្រាអែលផ្ទាល់ ឬពីបណ្តាប្រទេសដែលជាមិត្តវិញ។

ទំនាក់ទំនងអន្តរជាតិ

ការិយាល័យប្រធានាធិបតីបារាំងបានឆ្លើយតបថា គោលនយោបាយរបស់ខ្លួនស្របជាមួយគោលដៅរបស់បារាំងតាំងពីសង្រ្គាមផ្ទុះឡើងនៅមជ្ឈិមបូព៌ា។ កាលពីខែកុម្ភៈ អ៊ីស្រាអែលបានរួមដៃជាមួយសហរដ្ឋអាមេរិកវាយប្រហារលើអ៉ីរ៉ង់ ដែលធ្វើឱ្យតំបន់នេះកាន់តែតានតឹង។

administrator

Related Articles