ភ្នំពេញ – លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានចូលរួមក្នុងព្រឹត្តិការណ៍អមស្តីពីសុខភាពតែមួយ ឆ្នាំ២០២៦ នៅកម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយគណៈកម្មាការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។

កិច្ចប្រជុំនេះជាការរៀបចំមុនពេលកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង សាធារណរដ្ឋបារាំង។

លោក ទូច គង្គា បានចូលរួមក្នុងនាមតំណាងលោកអភិបាលខេត្តស្ទឹងត្រែង នៅម៉ោង ៨:៣០ព្រឹក ថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។

ព្រឹត្តិការណ៍នេះមានសមាសភាពចូលរួមផ្ទាល់សរុបចំនួន ៣២៩នាក់ និងសិស្ស និស្សិត តាមប្រព័ន្ធ ZOOM សរុបចំនួន ២០០នាក់ទៀត។

ស្ទឹងត្រែងបេះដូងខ្ញុំ! នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង។






ដោយ៖ សិលា
