ជនសង្ស័យគប់ថ្មបែកកញ្ចក់ឡាន និងដេញវាយស្មៀនឃុំស្រី ត្រូវឃាត់ខ្លួនភ្លាម

ជនសង្ស័យគប់ថ្មបែកកញ្ចក់ឡាន និងដេញវាយស្មៀនឃុំស្រី ត្រូវឃាត់ខ្លួនភ្លាម

រថយន្តដែលត្រូវគប់ថ្ម

ខេត្តកំពង់ស្ពឺ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗក្រោយពីធ្វើសកម្មភាពយកដុំថ្មគប់លើរថយន្តបណ្ដាលឲ្យបែកកញ្ចក់ និងកាន់ដំបងដេញវាយម្ចាស់រថយន្តដែលជាស្មៀនឃុំស្រីនៃស្រុកសំរោងទង។

កន្លែងកើតហេតុ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧:០៥នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ស្មៀនឃុំសែនដី ឈ្មោះ ណុប ដារ៉ា អាយុ៣៤ឆ្នាំ បានបើករថយន្តតូយ៉ូតាកាមរីពណ៌ស លេខផ្លាកភ្នំពេញ 1AW-0483 តាមផ្លូវលេខ១៤១។

វត្ថុតាង

នៅពេលធ្វើដំណើរមកដល់តំបន់ភូមិត្រពាំងខ្យង ជនសង្ស័យឈ្មោះ ឆន ចាន់ឡី អាយុ៣៣ឆ្នាំ បានយកដុំថ្មគប់រថយន្តបណ្ដាលឱ្យបែកកញ្ចក់មុខ ហើយកាន់ដំបងដេញវាយម្ចាស់រថយន្តទៀតផង។

ការឃាត់ខ្លួន

ក្រោយទទួលបានព័ត៌មាន នគរបាលព្រហ្មទណ្ឌស្រុកសំរោងទងបានសហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំរលាំងគ្រើលចុះទៅឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុ។ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើដូចដែលត្រូវបានចោទប្រកាន់។

ដំបងឈើតាង

នគរបាលបានដកហូតវត្ថុតាងរួមមានថ្ម១ដុំ និងដំបងឈើ១។ ក្រោយឃាត់ខ្លួន នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

រថយន្តខូច

អត្ថបទសរសេរដោយ អ៊ំ ណូន
កែសម្រួលដោយ ធីតា

administrator

Related Articles