អណ្ដាតភ្លើងគ្របដណ្ដប់មេឃអ៉ីស្ប៉ាហាន់៖ ការផ្ទុះយ៉ាងសន្ធោសន្ធៅនៅមូលដ្ឋានទ័ពអាកាស និងទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់

អណ្ដាតភ្លើងគ្របដណ្ដប់មេឃអ៉ីស្ប៉ាហាន់៖ ការផ្ទុះយ៉ាងសន្ធោសន្ធៅនៅមូលដ្ឋានទ័ពអាកាស និងទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់

សង្គ្រាមអ៉ីរ៉ង់៖ ស្នូរផ្ទុះខ្លាំងៗ និងភ្លើងឆាបឆេះកើតមាននៅក្រុងអ៉ីស្ប៉ាហាន់ ភាគកណ្ដាលអ៉ីរ៉ង់ កាលពីទៀបភ្លឺថ្ងៃទី៣១ មីនា។ ការវាយប្រហារនោះ បណ្ដាលឲ្យមានការជះអណ្ដាតភ្លើងដ៏ធំទៅលើអាកាស។

ការផ្ទុះនៅអ៉ីស្ប៉ាហាន់

បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមបង្ហាញដុំភ្លើងដ៏ធំ និងពពកផ្សែងខ្មៅយ៉ាងក្រាស់ជះទៅលើអាកាសនាពេលយប់ ព្រមទាំងស្នូរផ្ទុះដទៃទៀតនៅតំបន់ជុំវិញក្រុងអ៉ីស្ប៉ាហាន់ដែលមានមូលដ្ឋានអាកាសចរណ៍ធំមួយ និងមានទីតាំងនានាទាក់ទិនជាមួយនុយក្លេអ៊ែរ។

ផ្សែងខ្មៅគ្របដណ្ដប់មេឃ

ឧប្បត្តិហេតុទាំងនោះ កើតមានពេលដែលការវាយប្រហារគ្នាទៅវិញទៅមកកើតមានរវាងអ៉ីរ៉ង់ អាមេរិក និងអ៉ីស្រាអែល ដោយការវាយប្រហារទាំងនោះសំដៅជាពិសេសលើបណ្ដាទីតាំងយោធានិងយុទ្ធសាស្ត្រ។

អត្ថបទសរសេរដោយ៖ ខាន់ សុខឃន
កែសម្រួលដោយ៖ ស្រីណា

administrator

Related Articles