ភ្នំពេញ៖ អាជ្ញាធរសង្កាត់ច្បារអំពៅទី២ បានរកឃើញការលួចប៊ូឡុងភ្លើងបំភ្លឺផ្លូវលើស្ពានព្រះមុនីវង្សចាស់ នៅថ្ងៃទី១ មេសា ២០២៦។

លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានបញ្ជាក់ថា កម្លាំងប្រជាការពារសង្កាត់បានឃើញប៊ូឡុងបាត់ចំនួន ២ គ្រាប់ ពីបង្គោលភ្លើងចំនួន ២ ក្បាល។ ការលួចនេះបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពអ្នកធ្វើដំណើរ។

“យើងបានចាត់ឲ្យកម្លាំងដាក់ប៊ូឡុងថ្មីភ្លាម ដើម្បីចៀសវាងគ្រោះថ្នាក់។ យើងកំពុងតាមដានដើម្បីចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់” លោកចៅសង្កាត់បានថ្លែង។
អាជ្ញាធរបានចាត់ទុកក្រុមចោរនេះជាមុខសញ្ញារដើររើសអេតចាយ និងប្រើល្បិចបន្លំលួចទ្រព្យសម្បត្តិសាធារណៈ។ ការជួលជុលបានចាប់ផ្តើមភ្លាម ដើម្បីធានាសុវត្ថិភាពអ្នកធ្វើដំណើរនៅតាមស្ពាន។
