លោក ហ៊ុន ម៉ានី ជួបជុំជនភៀសសឹក ផ្ដល់ការលើកទឹកចិត្តមុនបុណ្យចូលឆ្នាំខ្មែរ

លោក ហ៊ុន ម៉ានី ជួបជុំជនភៀសសឹក ផ្ដល់ការលើកទឹកចិត្តមុនបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមកម្មវិធីជួបជុំជាមួយជនភៀសសឹកនៅតាមជំរុំផ្សេងៗ ក្នុងឱកាសត្រៀមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ហ៊ុន ម៉ានី ជួបជុំជនភៀសសឹក

កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅតាមជំរុំចំនួន១២ទីតាំង ដែលលោក ហ៊ុន ម៉ានី បានជួបសំណេះសំណាល ចែកអំណោយ និងពិសាអាហារសាមគ្គីជាមួយបងប្អូនជនភៀសសឹក។ កម្មវិធីនេះក៏មានការលេងល្បែងប្រជាប្រិយ ទស្សនាការប្រគុំតន្រ្តីស្គរដៃ និងការសម្តែងសិល្បៈផងដែរ។

កម្មវិធីជួបជុំជនភៀសសឹក

លោក ហ៊ុន ម៉ានី ដែលក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមជាមួយប្រតិភូមន្ត្រីរាជការ វិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន។ កម្មវិធីនេះមានគោលបំណងថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងផ្ដល់ការលើកទឹកចិត្តដល់ជនភៀសសឹកមុនពេលបុណ្យចូលឆ្នាំថ្មី។

ពិធីចែកអំណោយជូនជនភៀសសឹក

ការជួបជុំនេះបានបង្ហាញពីស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា ដោយផ្ដល់ឱកាសឱ្យអ្នកដឹកនាំបានស្តាប់បទពិសោធន៍ និងការត្រូវការពីបងប្អូនជនភៀសសឹកដោយផ្ទាល់។

administrator

Related Articles